ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជែង​គ្នា​រហូត​ដល់​អស់​ម្ខាង​ៗ​ទើប​ឈប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​រថយន្ត​ពីរ​គ្រឿង​ព្យាយាម​បើក​ជែង​គ្នា​ធ្វើ​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បត់​ស្តាំ​កៀរ​រថយន្ត​កាម​រី​ហា​យ​ប្រី​ច​ធ្វើ​

រាជធានី​ភ្នំពេញ ៖ មាន​រថយន្ត​ពីរ​គ្រឿង​ព្យាយាម​បើក​ជែង​គ្នា​ធ្វើ​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បត់​ស្តាំ​កៀរ​រថយន្ត​កាម​រី​ហា​យ​ប្រី​ច​ធ្វើ​ឲ្យ​ខូចខាត ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៦០៨​កែង​និង​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ 

សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​ធន់​ធំ​ម៉ាក ហ៊ី​ណូ ពណ៌​ស ស្លាក​លេខ ភ្នំពេញ​៥A -២១៩៣ ជា​ប្រភេទ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​មួយ បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​៣០​ឆ្នាំ ។ ចំណែកឯ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ​២AE-៧១០៨ បើក​ដោយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​តាម​បណ្តោយ​ផ្លូវ​៦០៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ស្តាំ ស្រាប់តែ​រថយន្ត​កាម​រី​ហា​យ​ប្រី​ច​បើក​មក​ពីក្រោយ ហើយ​ព្យាយាម​វ៉ា​ជែង​ខាងស្តាំ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ បណ្តាល​ឲ្យ​ក្រពឹត​ចំហៀង​ខាងឆ្វេង ។ ចំណែក​រថយន្ត​ធន់​ធំ​រង​ការ​ខូចខាត​វៀច​កាង​ខាងស្តាំ​បន្តិចបន្តួច តែ​មិន​បង្ក​ឲ្យ​មាន​របួស​នោះ​ទេ​។

សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ភាគី​ទាំង​សងខាង​និយាយ​ចរចា​ដោះស្រាយ​គ្នា ហើយ​ភាគី​ខាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រម​ចេញ​សំណង​ចំនួន​២០០​ដុល្លារ ឲ្យ​ទៅ​ភាគី​ខាង​រថយន្ត​កាម​រី​ហា​យ​ប្រី​ច​ដើម្បី​បញ្ចប់រឿង ៕