ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​ពិភាក្សា​វិ​សោ​ន​កម្ម​ច្បាប់​សំខាន់​ៗ​ចំនួន​៤

6 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេ​ញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ​នៅ​ព្រឹ​គ​ថ្ងៃ​ទី​១២ ខែ​តុលា ​ស្អែក​នេះ ​

រាជធានី​ភ្នំ​ពេ​ញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ​នៅ​ព្រឹ​គ​ថ្ងៃ​ទី​១២ ខែ​តុលា ​ស្អែក​នេះ ​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើ​ក​កិច្ចប្រជុំ​ពិភាក្សា​វិ​សោ​ន​កម្ម​ច្បាប់​សំខាន់​ៗ​ចំនួន​បួន​។

យោង​តាម​ហ្វេ​ស​ប៊ុ​ន​លោ​ក អេង​ ឆៃ​អ៊ា​ង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បា​ម​អោយ​ដឹង​ថា​ សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់ ចំនួន​បួន​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ទៅ​ដល់​រដ្ឋសភា​ហើយ​ៗ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រជុំ​សំរេច​ចាត់​នីតិវិធី​នៅ​វេលា​ម៉ោង ៧:៣០ ព្រឹក​ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ។​

លោក​ថា ​សេចក្តី​ស្នើ​សុំ​វិសោធនកម្ម ច្បាប់​ទាំង​បួន គឺ ៖
១-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​
២-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​
៣-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ និង​
៤-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ។​

លោក​គូស​បញ្ជាក់ថា​ ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ គឺ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ ដោយ​តុលាការ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ៗ តាម​រូប​មន្ត​សមាមាត្រ ដែល​ចែង​ក្នុង​ច្បាប់​ទាំង​បួន ខាងលើ ៕​