ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ផ្តល់​រង្វាន់​អាហារូបករណ៍​ជូន​សិស្ស​ឆ្នើម

6 ឆ្នាំ មុន

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ទទួល​បាន​សិស្ស​អាហារូបករណ៍​ឆ្នើម​ចំនួន​២៣​នាក់ ក្នុង​កម្មវិធី

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ទទួល​បាន​សិស្ស​អាហារូបករណ៍​ឆ្នើម​ចំនួន​២៣​នាក់ ក្នុង​កម្មវិធី​ប្រគល់​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែតុលា នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ ក្នុង​ខណ្ឌទួលគោក ក្រុងភ្នំពេញ​។ សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អាហារូបករណ៍​នេះ គឺជា​សិស្ស​ឆ្នើម​ពី​ការ​ប្រឡង​នា​ពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​ស្ញើ​ច​សរសើរ​ពី​សំណាក់​លោក​ប្រធាន​គ្រប់គ្រង​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ លោក ហ្គួ​រ​កាន់ ម​. ចី​ល ដែល​បាន​សំណេះសំណាល​ជាមួយ​មាតាបិតា​សិស្ស នៅ​សាល​ប្រជុំ​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​។ លោក​បាន​លើក​ឡើង​ថា ដោយសារ​សាលា​មាន​សិស្ស​ឆ្នើម​ទាំងនេះ​ហើយ បានជា​លោក​មាន «​ទឹកចិត្ត​» និង «​ការ​ប្តេជ្ញា​ចិត្ត​» ដើម្បី​បន្ត​រក្សា​ស្តង់ដារ​ខ្ពស់​លើ​ការ​អប់រំ​។

លោក​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​ស្គាល់​សិស្ស​ទាំងនេះ​។ ពួក​គេ​នឹង​បន្ត​ខិតខំ​សិក្សា ឥត​ឈប់​ឈរ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ប៉ង​ចង់បាន នៅ​ខែ ឆ្នាំ ឬ​ទស​វត្ស​ក្រោយ​ៗ នា​ថ្ងៃ​អនាគត​»​។

ក្នុង​ចំណោម​សិស្ស​ទាំង​២៣​នាក់​ដែល​ទទួល​បានការ​បញ្ចុះតម្លៃ​លើ​ថ្លៃ​សិក្សា មាន​សិស្ស​១៣​រូប​ដែល​ទទួល​បាន​និទ្ទេស A ពី​ការ​ប្រឡង​បាក់​ឌុ​ប ដែល​ស្នាដៃ​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បាន​ជួប​ជាមួយ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ស​ប្តា​ហ៍​ក្រោយ ហើយ​សាលា​ក៏​ទទួល​បាន​ប័ណ្ណសរសើរ​ផង​ដែរ ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

សិស្ស​ទទួល​អាហារូបករណ៍​រួម​មាន សិស្ស​បួន​រូប​ដែល​ឈរ​នៅ​លំដាប់​ថ្នាក់ខ្ពស់​ជាងគេ​ទាំង​១០០​នាក់ ពី​ការ​ប្រឡង​សិស្ស​ពូកែ សិស្ស​ពីរ​រូប​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ពី​ការ​ប្រឡង Cambridge Checkpoint Exams សិស្ស​ពីរ​រូប​ពី​សមិទ្ធផល​នៃ​ការ​ប្រឡង Cambridge Checkpoint Exams នៅ​ឆ្នាំ​មុន និង​ពីរ​រូប​ផ្សេង​ទៀត​លើ​ការ​រក្សា​បាន​ចំណាត់ថ្នាក់​សិក្សា​ល្អ ចាប់តាំងពី​កម្មវិធី​ប្រគល់​អាហារូបករណ៍ នៅ​ឆ្នាំ​មុន​។