ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នេះ​ហើយ​ដែល Ronaldo លក់​ពាន Ballon d’Or

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ពានរង្វាន់ Ballon d’Or

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ពានរង្វាន់ Ballon d’Or ដែល​ត្រូវ​បាន​ឈ្នះ​ដោយ Cristiano Ronaldo កាលពី​ឆ្នាំ​២០១៣ ត្រូវ​បាន​ដាក់​ដេញថ្លៃ​ក្នុង​តម្លៃ​ជិត​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​មូលនិធិ​សប្បុរសធម៌​ឈ្មោះ​ថា «Make A Wish» ។ 

កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​នៅ​សណ្ឋាគារ Dorchester ទីក្រុង​ឡុ​ង ពាន​ខាងលើ​ត្រូវ​ដេញថ្លៃ​បាន​ទៅ​លើ​បុរស​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ។ លុយ​ទាំងអស់​នឹង​ត្រូវ​បាន​ចូល​ទៅ​ក្នុង​មូលនិធិ​សប្បុ​ស​ធម៌ «Make A Wish» ។ សម្រាប់​មូលនិធិ​ខាងលើ​នេះ លុយ​ដែល​បាន​មក​ពី​ការ​ដេញថ្លៃ​នឹង​យក​ទៅ​ជួយ​ដល់​ក្មេង​ៗ​ដែល​មាន​ជម្ងឺ​ធ្ងន់​ៗ​នៅ​ជុំវិញ​ពិភពលោក ។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល​ពានរង្វាន់​របស់ Ronaldo អាចយ​កមក​ដេញថ្លៃ​ជួយ​ពិភពលោក​បែប​នេះ ។ 

គួរ​បញ្ជាក់​ថា ពានរង្វាន់ Ballon d’Or ត្រូវ​បាន​ឈ្នះ​ដោយ Ronaldo ចំនួន​៤​ដង​រួច​មក​ហើយ ។ ពោល​គឺ​នៅ​ឆ្នាំ ២០០៨, ២០១៣, ២០១៤ និង ២០១៦ ៕