ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរ​គាស់​តូប​លក់ដូរ​នៅ​ក្នុង​សាលារៀន​៤​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យក្មេង​៤​នាក់​ចូល​ទៅ​គាស់​តូប​លក់ដូរ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វន្ត ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែ​កថា​ចោរ ផ្អើល​ប្រជាពលរដ្ឋ និង​សន្តិសុខ​ព័ទ្ធ​ចាប់​បាន​ទាំង​៤​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យក្មេង​៤​នាក់​ចូល​ទៅ​គាស់​តូប​លក់ដូរ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វន្ត ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែ​កថា​ចោរ ផ្អើល​ប្រជាពលរដ្ឋ និង​សន្តិសុខ​ព័ទ្ធ​ចាប់​បាន​ទាំង​៤​នាក់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វន្ត ស្ថិត​នៅ​ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​តូប​បាន​ឲ្យ​ដឹង​ថា តូប​របស់​គាត់​លក់​នំ និង​របស់របរ​ក្មេង​លេង និង​សម្ភារ​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វន្ត ហើយ​គាត់​លក់​តែ​ពេល​ថ្ងៃ​ទេ យប់​ឡើង​បិទទ្វារ​ចាក់សោ​ទុក ទៅ​សម្រាក​នៅផ្ទះ​នៅ​ក្បែរ​សាលា​ដែរ ។ ជា​រៀង​រាល់​យប់ គាត់​តែងតែ​ទៅ​មើល​តូប​របស់​គាត់​ក្នុង​មួយ​យប់​២​ដង​ទៅ​៣​ដង ។ នៅ​យប់​កើតហេតុ គាត់​បាន​ដើរទៅ​មើល​តូប​របស់​គាត់​ដូច​សព្វមួយដង ស្រាប់តែ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ កំពុង​តែ​គាស់​តូប​របស់​គាត់ តែ​មិន​ទាន់​បាន​លួច​យក​របស់របរ​នៅឡើយ​ទេ គឺ​គាត់​ទៅ​ទាន់​បាន​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់​ចេញពី​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រដាប់​ដោយ​ដំបង កាំបិត មក​ជួយ​អន្តរ​សគម​ន៍ រួម​និង​សន្តិសុខ​ផ្សារ​ជម្ពូ​វន្ត​ផង​ដែរ បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​សុទ្ធតែ​ជា​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​ទាំងអស់ បន្ទាប់​ពី​ចាប់​បាន ហើយ​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​ស្អប់​ណាស់​ឈ្មោះ​ថា​ចោរ តែ​ដោយសា​តែ​ជនសង្ស័យ​ខាងលើ​សុទ្ធតែ​ក្មេង​តូច​ៗ ទើប​ពួក​គាត់​មិន​បាន​វាយតប់​ទេ គ្រាន់តែ​សំណូមពរ​ឲ្យ​ក្មេង​ទាំងអស់​ឈប់​ធ្វើ​ចោរ​ទៀត ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​តូប​មិន​ទាន់​បាត់បង់​របស់របរ​នៅឡើយ ហើយ​ម្យ៉ាងទៀត​ជនសង្ស័យ​សុទ្ធសឹងតែ​ជា​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ផង​នោះ គាត់​មិន​ប្តឹងផ្តល់​ទេ សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ ហើយ​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕