ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចេញ​វាយប្រហារ​1​ថ្ងៃ​150​លើក​កម្ទេចខ្ទេច

6 ឆ្នាំ មុន

ថ្លែង​នា​ថ្ងៃ​ទី​១០ តុលា ថា

ប្រទេស​ស៊ី​រី ៖ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​អីុហ្គ័​រ កូ​ណា​ឆេ​ន​កូ ថ្លែង​នា​ថ្ងៃ​ទី​១០ តុលា ថា កងកម្លាំង​អាកាស​រុ​ស្ស៊ី​នៅ​ស៊ី​រី​បាន​ចេញ​វាយប្រហារ​រហូត​ដល់​១៥០​លើក​ក្នុង​មួយ​ថ្ងៃ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ជិត​ទីក្រុង​ម៉ា​យ៉ា​ឌី​នភា​គ​អាគ្នេយ៍​ក្រុង DEIR EZZOR ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា កងទ័ព​រុ​ស្ស៊ី​ធ្វើ​ប្រតិបត្តិការ​មួយ​រំដោះ​ក្រុង​ម៉ា​យ៉ា​ឌី​ន​ដែល​ជាទី​តាំង​ចុង​ក្រោយ​មួយ​ក្នុង​ចំណោម​ទីតាំង​ចុង​ក្រោយ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ ប្រតិបត្តិការ​បច្ចុប្បន្ន​កំពុង​បន្ត ដើម្បី​រំដោះ​ទីតាំង​ធំ​នេះ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជិត​ទីក្រុង​ម៉ា​យ៉ា​ឌី​ន ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង DEIR EZZOR ។ ការ​តស៊ូ​ទប់ទល់​របស់​ពួក​ភេរវ​ករ​ពិតជា​សាហាវ​ក្នុង​ជ្រលង EUPHRATE ហើយ​ពុំ​ចុះ​ខ្សោយ​ឡើយ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា កង​យន្តហោះ​រុ​ស្ស៊ី​ចេញ​វាយប្រហារ​២៤​ម៉ោង​លើ​២៤​ម៉ោង​លើ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រមទាំង​គ្រាប់រំសេវ និង​រថពាសដែក​ទាំងឡាយ​ដែល​បញ្ជូន​មក​កាន់​ទីនោះ ដោយ​ការ​វាយប្រហារ​តាម​អាកាស​មាន​ដល់​១៥០​ជើង​ក្នុង​មួយ​ថ្ងៃ ។

ចំណែក​យន្តហោះ​រុ​ស្ស៊ី​ធុន SU-24 មួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០ តុលា ពេល​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ភាគ​ខាងលិច​ស៊ី​រី ហើយ​អ្នក​បើក​បាន​ស្លាប់ ។ យន្តហោះ​នោះ​រត់​ផុត​ផ្លូវ ពេល​បង្ខំ​ល្បឿន​ដើម្បី​ហោះ​ឡើង ៕