ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ថៃ​ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​ចិន​ដំ​ដែក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គ​កឋិនទាន​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ​ថៃ​ដង្ហែ​ចូល​វត្ត​ព្រះពុទ្ធ

រាជធានី​ភ្នំពេញ ៖ អង្គ​កឋិនទាន​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ​ថៃ​ដង្ហែ​ចូល​វត្ត​ព្រះពុទ្ធ ឃោ​សា​ចា​រ្យ​ហៅ​វត្ត​ដំ​ដែក​ខាងត្បូង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៧ ។

អង្គ​កឋិនទាន​ព្រះរាជ​ព្រ​ទ្យ​នេះ​ដឹកនាំ​ដោយ​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ថៃ លោកនាយ​ឧត្តមសេនីយ៍ឯក​ធៈ​ណៈ​ស័ក្តិ ប​តិ​ម៉ា​ប្រៈក​ន ឧបនាយករដ្ឋមន្ត្រី​ថៃ ព្រមទាំង​មានការ​ចូលរួម​ពី​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជាមួយ​វត្តមាន​របស់​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា អស់លោក លោកស្រី ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​យ៉ាងច្រើន​កុះករ​។ ពិធី​នោះ​ក៏​មាន​ព្រះរាជ​វត្តមាន​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យាង​ចូលរួម​ផង​ដែរ ។

ព្រះរាជ​ពិធីបុណ្យ​បាន​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដោយ​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​ព្រះរាជ​ទ្រព្យ ជុំវិញ​ព្រះ​វិហារ និង​ថ្វាយ​គ្រឿង​សក្ការបូជា​ចំពោះ​ព្រះ​ពុទ្ធរូប​ស្នង​អង្គ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង និង​បាន​ប្រារព្ធ​នូវ​បទ​នមស្ការ​ព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព​រំឭក​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំង​បី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ។ ក្រោយ​ពី​ក្បួន​ដង្ហែ​ព័ទ្ធ​ជុំវិញ ព្រះ​វិហារ រួច​យក​ត្រៃចីវរ​អង្គ​កឋិន​ព្រះ​រាជទាន និង​គ្រឿង​បរិក្ខារ​ពី​ព្រះមហាក្សត្រ​ថៃ រៀបចំ​វេរ​ប្រគេន​ព្រះសង្ឃ រួច​មក លោកនាយ​ឧត្តមសេនីយ៍ឯក​ធៈ​ណៈ​ស័ក្តិ ប​តិ​ម៉ា​ប្រៈក​ន ឧបនាយករដ្ឋមន្ត្រី​ថៃ បាន​អាន​ប្រកាស​អំពី​ព្រះ​ទ័យ​ជ្រះថ្លា​របស់​ព្រះមហាក្សត្រ​ថៃ ដែល តែងតែមាន​បំណង​ចូលរួម​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ប្រទេស​ថៃ និង​កម្ពុជា គោរព​ចំពោះ​ព្រះពុទ្ធ​សាសនា តាម​ប្រពៃណី​ដូច​គ្នា​តាំងពី​យូរលង់​ណាស់​មក​ហើយ ។

បច្ច័យ​ដែល​ទទួល​បាន​ក្នុង​ពិធីបុណ្យ​កឋិនទាន​នេះ​មាន​ចំនួន​៩.៥៤៥ ដុល្លារ​អា​មេ​រិ​ក និង​លុយ​បាត ចំនួន​៥៨៣.៣២០​បាត និង ១៣.២២៩.៤០០​រៀល ។

ព្រះមហាក្សត្រ​ថៃ តែងតែបាន​ដង្ហែ​អង្គ​កឋិនទាន​ព្រះរាជ​ទ្រព្យ មក​កាន់​ប្រទេស​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ក្រសួងការបរទេស​ថៃ ដើម្បី​ផ្សារ​ភ្ជាប់​ចំណងមិត្តភាព រវាង​ព្រះពុទ្ធ​សាសនា និង​ដើម្បី​សម្ព័ន្ធមេត្រីភាព​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។ នេះ​ជា​លើក​ទី​១៩ ដែល​បាន​រៀបចំ​អង្គ​កឋិនទាន ៕