ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចំ​ថ្ងៃ​អស់លក្ខណ៍​ហើយ ទើប​ស៊យ​ចឹ​ង​នោះ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បានជា​បន្តបន្ទាប់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្ជង់​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បានជា​បន្តបន្ទាប់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើ​កាលពី​វេលា​ម៉ោង​៣​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ តាម​ផ្លូវជាតិ​លេខ​៤ ឃុំ​វល្លិ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ចាប់ខ្លួន​បាន​ឈ្មោះ វ៉ា​ន រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​ចំបក់ ឃុំ​វល្លិ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​ទី​១- ឃួ​ន មេត្តា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​២-​ម៉េ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​រលាំង​ជ្រៃ ទី​៣-​ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​រលាំង​ជ្រៃ និង​ទី​៤-​រស្មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​រលាំង​ជ្រៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ឈ្មោះ នុ​ត ចាន់​រី  ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​បង្ហើប​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ផ្សារ​ថ្នល់ទទឹង​ដើម្បី​រក​ទិញ​ម្ហូប ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​ទាំង​អាវុធ​ខ្លី​មួយ​ដើម​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ តែ​ដោយ​ខ្លាច​ក្រុម​ជនសង្ស័យ​បាញ់​សម្លាប់ ជន​រង​គ្រោះ​ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ក្រុម​ចោរ​ទាំងនោះ ហើយរ​ត់រក​កន្លែង​សុវត្ថិភាព និង​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​បាន​ឡើង​ធាក់​បញ្ឆេះ​ម៉ូតូ​ដើម្បី​ជិះ​គេចខ្លួន តែ​មិន​ឆេះ​ក៏​បណ្តើរ​រត់​តែ​ម្តង​ទៅ ជា​ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន រួម​ទាំង​វត្ថុ​តាង​មាន ម៉ូតូ​១​គ្រឿង និង​អាវុធ​ខ្លី​មួយ​ដើម ម៉ាក​កា​៥៤ ព្រមទាំង​ថ្នាំ​ញៀន​៣​កញ្ចប់ នៅ​ក្នុង​ខ្លួន​ផង​ដែរ ។

បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​ក្រុម​ចោរប្លន់​ទាំងនេះ​សមត្ថកិច្ច​ក្របួច​បាន​២​នាក់​បន្ថែម​ទៀត ហើយ​នៅ​សល់​២​នាក់​ទៀត កំពុង​តាម​ប្រមាញ់​យក​មក​ផ្តន្ទាទោស ។