ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្អាត​ម្នាក់​នេះ​នឹង​មក​សម្តែង​នៅ​កម្ពុជាឆាប់ៗនេះហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​ថៃ​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នឹង​មាន​វត្ត​មាននៅ​កម្ពុជា នោះ​គឺ​លោក​

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​ថៃ​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នឹង​មាន​វត្ត​មាននៅ​កម្ពុជា នោះ​គឺ​លោក​James​ដែល​មហាជន​កម្ពុជា​យើង​ភាគច្រើន​បាន​ស្គាល់។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដោយ​ថៅកែ​ក្លឹ​ប​កម្សាន្ត Empire Club នា​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៧ ។ តារាចម្រៀង​រូប​សង្ហា​លោក James  នឹង​អង្រួន​អារម្មណ៍​ប្រិ​យ​មិត្ត​ទស្ស​និកជន ពិសេស​អ្នកគាំទ្រ​ក្លឹ​ប​Empire Club ពិតជា​ប្លែក​អារម្មណ៍​បាន​រាំ​កម្សាន្ត ថតរូប​ចងក្រង​អនុស្សាវរីយ៍​ជាមួយ​តារា​ល្បី​រូប​នេះ​ដែល​ធានា​ថា​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយ​រីករាយ ។

នា​ថ្ងៃ​ពិសេស​យប់​នោះ​ក៏​មាន​វត្តមាន​កំពូល​តារាចម្រៀង​កម្ពុជា​ជា​ច្រើន​រូប ចូលរួម​សម្តែង​ជាមួយ​លោក​Jnmes ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​ថៅកែ​ក្លឹ​ប​អ្នកស្រី​ដា​ណា​ថា ទស្សនិកជន​ពិតជា​បាន​ទទួលយក​បទ​ពិសោធន៍​ថ្មី​ជាមួយ​បច្ចេកទេស​សំឡេង បទ​ភ្លេង​កន្ត្រាក់​អារម្មណ ៍ភ្លើងពណ៌​អស្ចារ្យ និង​ដំបូង​បំផុត​នៅ​កម្ពុជា​ដែល​មាននៅ​ក្លឹ​ប​EmpireClub​ដែល​ទើប​កែ​ច្នៃ​ថ្មី​បន្ថែម​ទៀត ។ ពិសេស​យប់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៧ អ្នកគាំទ្រ​ក្លឹ​ប​កម្សាន្ត​ពិតជា​បាន​សប្បាយ​រីករាយ​ជាមួយ​តារា​ថៃ​លោក​James ដែល​នេះ​ជា​លើក​ទី​១​ក្លឹ​ប​នាំ​មក ហើយ​គោលបំណង​គ្រាន់តែ​ចង់​បំពេញ​ការ​គាំទ្រ​របស់​ប្រិ​យ​មិត្ត​ដែល​និយម​ក្លឹ​ប​កម្សាន្ត​មួយ​នេះ​ឲ្យ​ដំណើរការ​បាន​តាំងពី​បើក​មក ។

អ្នកស្រី​ដា​ណា និយាយ​ថា «​អ្វី​ដែល​ពិសេស​កម្មវិធី​នេះ​តារា​ថៃ និង​ក្លឹ​ប​យើង​ក៏​បាន​យក​ថវិកា​មួយ​ចំនួន​ជួយ​ដល់​កុមារ​តាម​អង្គការ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ដែល​នេះ​ជា​ទម្លាប់​របស់​ក្លឹ​ប​សហការ​ជាមួយ​តារា​ថៃ ។ ទោះបីជា​យ៉ាងណា​កម្មវិធី​កម្សាន្ត​សប្បាយ​ទាំងនេះ​មិន​ទាន់​អស់​ឡើយ ដោយ​យើង​នៅ​មាន​គម្រោង​នាំ​តារា​បរទេស ល្បី​ៗ​ជា​ច្រើន​ទៀត​មក​សម្តែង​នៅ​ក្លឹ​ប​យើងខ្ញុំ ពិសេស​នៅ​ដំណាច់ឆ្នាំ​នេះ​មានបុណ្យ​សំខាន់​ៗ​ជា​ច្រើន​ដែល​នាំ​ឲ្យ​សប្បាយ​រីករាយ​» ៕