ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​នេះ​មិន​ធម្មតា​មែន គ្រប់​កន្លែង​ឱ្យ​តែ​អាច​ទៅ​រួច

6 ឆ្នាំ មុន

ចាត់​ទុក​ថា​ ជា​រឿងរ៉ាវ​ចម្លែក​មួយ​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​គូស្នេហ៍​

ចាត់​ទុក​ថា​ ជា​រឿងរ៉ាវ​ចម្លែក​មួយ​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​គូស្នេហ៍​និយម​ស្រាត ឬ​«Nudism»​ដោយ​ស្រាត​នៅ​គ្រប់​ទីកន្លែង​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ទោះបីជា​នៅ​ក្នុងផ្ទះ ឬ​ទៅ​ដើរ​កម្សាន្ត ព្រោះ​ការ​ស្រាត​ជា​រឿង​ធម្មជាតិ ហើយ​ខ្លួនប្រាណ​របស់​មនុស្ស​មិនមែន​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​ទេ ។

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ថា លោក​Nick​និង​នាង​Lins​គូស្នេហ៍​ជនជាតិ​បែ​ល​ហ្ស៊ី​កបាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក រួម​មាន ក្រូ​អាត ម៉ុ​លតា ក្រិ​ក និង​អាល់​បា​នី ដោយ​ពួក​គេ​ចូល​ចិត្ត​ដើរ​កម្សាន្ត​ស្រាត​សំដិល​ថ្ងៃ លេង​ទឹកសមុទ្រ និង​ទស្សនា​ធម្មជាតិ​ដោយ​ព្រឹត្តិការណ៍​ទាំងអស់​របស់​ពួក​គេ​គឺ​ដើរ​កម្សាន្ត​ដោយ​គ្មាន​សម្លៀក​បំពាក់ ឬ​បែប​ស្រាត​ននល ។

គូស្នេហ៍​នោះ​បញ្ជាក់​ថា ការ​ស្រាត​ជា​រឿង​ធម្មជាតិ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ស្អប់ខ្ពើម ឬ​ខ្មាស​អៀន​ទេ ។

មាន​ពេល​មួយ​ពួក​គេ​បាន​ដើរ​កម្សាន្ត​នៅ​ម៉ុង​តេ​ណេ​ហ្រេ្គ​ោ​ដោយ​ចំណាយពេល​២​ស​ប្តា​ហ៍​ពេញ ហើយ​នៅ​ទីនោះ​ពួក​គេ​ឃើញ​មនុស្ស​ជា​ច្រើន​ស្រាត​ននល​ក្នុង​រូបភាព​ខុស​ប្លែក​ពី​គ្នា ។

លោក​Nick​និង​នាង​Lins​បញ្ជាក់​ថា​«​គោលដៅ​សំខាន់​របស់​ពួក​យើង គឺ​ការ​កែប្រែ​វិធីសាស្ត្រ​ធម្មជាតិ​ដែល​ពេញ​និយម​ឱ្យ​ក្លាយជា​ចំណុច​សាំ​ច្រំ​ដែល​ធ្វើ​ឱ្យ​ការ​ស្រាត​ដែល​មិន​ពាក់ព័ន្ធ​រឿង​ភេទ និង​ក្លាយជា​ចំណុច​ដែល​ទទួលស្គាល់​ក្នុង​សង្គម​កាន់តែ​ច្រើន និង​បង្ហាញ​ឱ្យ​មនុស្ស​ទទួលស្គាល់​ថា ការ​ស្រាត​គឺជា​រឿង​កម្សាន្ត​សប្បាយ ហើយ​ខ្លួនប្រាណ​របស់​មនុស្ស​យើង​គ្មាន​អ្វី​គួរ​ឱ្យ​ខ្មាស​អៀន​ទេ​» ៕