ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៧-​សត្វ​ចម្លែក​ទើ​រ​នៅ​លើ​ឆ្នេរ
អ្នកស្រុក​មានការ​ភ្ញាក់​ផ្អើ​ល​ដែល​ប្រទះ​ឃើញ​សត្វ​ចម្លែក​មាន​ប្រវែង​ជិត​១០ ម៉ែត្រ​បាន​រសាត់អណ្ដែត​ទើ​រលើ​ឆ្នេរ​ដោយ

១-​យន្តហោះ​ចម្បាំង​ធ្លាក់​នៅ​ក្នុង​សមុទ្រ
យន្តហោះ​ប្រដេញ Eurofighter របស់​ទ័ព​អីុ​តា​លី ជួប​ឧប្បត្តិហេតុ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​បង្ក​ឲ្យ​អាកាសយានិក​ស្លាប់​បាត់បង់​ជីវិត​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ  ។

២-​មនុស្ស​យន្ត​ហិតក្លិន​ជើ​ង
មនុស្ស​យន្ត​ស្រ​ដៀង​ឆ្កែ​មាន​ទំហំ​១៥ ស​ង្ទី ម៉ែ​ត្រ​ឈ្មោះ​«​ហា​ណា​ចាង​»​កំពុង​ហិតក្លិន​ជើ​ង ហើយ​វា​នឹង​ព្រុស​បើ​ជើង​មាន​ក្លិនស្អុយ​តិច​ប្រ​សិន​បើ​ស្អុយ​ខ្លាំង​វា​ក៏​សន្លប់  ។

៣-​កណ្ដុរ​លូន​ចូល​ជើង​ខោ​អតិថិជន
អតិថិជន​មួយ​រូប​ជួប​រឿង​ស៊យ​ដែល​កណ្ដុរ​រត់​ចូល​ជើ​ង​ខោ​ខណៈ​ពេល​រូបគេ​ស្ថិត​នៅ​ក្នុង​ហាង​ទំនិញ​មួយ នៅ​ក្រុង​ឈុ​ង​ជឹ​ង ប្រទេស​ចិន ។

៤-​ទម្លាក់​គ្រាប់​កម្ទេច IS ស្លាប់​ពលរដ្ឋ ៨៤ នាក់​នៅ​ស៊ី​រី
ប្រតិបត្តិការ​ទម្លាក់​គ្រាប់​របស់​សម្ព័​ន្ឋ​មិត្ត​អា​មេ​រិ​ក​ក្នុង​ទិស​ដៅ​បំផ្លាញ​ទីតាំង​របស់ IS ប៉ុន្តែ​ខុស​គោលដៅ​បណ្ដាល​ឲ្យ​ស្លាប់​ពលរដ្ឋ ៨៤ នាក់​នៅ​ស៊ី​រី ។

៥-​លែង​បង្កង​-​ក្ដាម​នៅ​ក្នុង​សមុទ្រ​ត្រូវ​ពិន័យ ២​ម៉ឺន​ដុល្លារ
កំលោះ​-​ក្រមុំ​២​នាក់​ទិញ​បង្កង និង​ក្ដាម​ទៅ​លែង​ក្នុង​សមុទ្រ​ក្នុង​បំណង សាង​កុសល​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន និង​ពិន័យ​ជា​ប្រាក់​២​ម៉ឺ​ន​ដុល្លារ នៅ​អង់គ្លេស ។ 

៦-​ជីងចក់​ក្បាល​២
លោ​ក Joe loso Ciety បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ពី​សត្វ​ចម្លែក​ជា​ចី​ង​ចក់​មាន​ក្បាល​២ ដោយ​សត្វ​ប្រភេទ​នេះ​រមែង​ប្រទះ​នៅ​ដើ​ម​ខែ និង​ពាក់​កណ្ដាលខែ​ក្នុង​មួយ​ឆ្នាំ ។

៧-​សត្វ​ចម្លែក​ទើ​រ​នៅ​លើ​ឆ្នេរ
អ្នកស្រុក​មានការ​ភ្ញាក់​ផ្អើ​ល​ដែល​ប្រទះ​ឃើញ​សត្វ​ចម្លែក​មាន​ប្រវែង​ជិត​១០ ម៉ែត្រ​បាន​រសាត់អណ្ដែត​ទើ​រលើ​ឆ្នេរ​ដោយ​មាន​ក្លិនស្អុយ​នៅ​លើ​កោះ Leyte ប្រទេស​ហ្វ៊ី​លី​ពី​ន  ។

៨-​យន្តហោះ​ស៊ូ​ដង់​បុក​ខ្លែងស្រាក​បែក​ខាង​មុខ
យន្តហោះ​មួយ​គឿ​ង​បាន​បុក​ខ្លែងស្រាកនៅ​ប្រទេស​ស៊ូ​ដង់ បណ្តាល​ឲ្យ​ក្រពឹត​មុខ​និងធ្លុះ​ជា​រន្ធ ។ អាកាសយានិក​ព្យាយាម​ចុះចត​ដោយ​សុវត្ថិភាព ។

៩-​ភ្នំ​ភ្លើ​ង​នៅ​វ៉ា​នូ​អា​ទូ ចាប់​ផ្ដើម​ផ្ទុះ
រដ្ឋាភិបាល​វ៉ា​នូ​អា​ទូ​បាន​ជម្លៀស​ពលរដ្ឋ​ប្រហែល​៦០០០​នាក់ ចេញពី​តំបន់​ហានិភ័យ ក្រោយ​ពី​ភ្នំ​ភ្លើ​ង Manaro Voui នៅ​ភាគ​ខាង​ជើ​ង​កោះ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក​ចាប់​ផ្ទុះ។

១០-​ខឹង​ប្រពន្ធ​រត់​ចោល​ទាញ​កាំ​ភ្លើ​ង​បាញ់​រះ​ស្លាប់​៣ នាក់
បុ​រ​សេ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​បាញ់​រះ​លើជនជាតិ​អីុ​ស្រា​អែ​ល​បណ្ដាល​ឲ្យ​ស្លាប់​៣ នាក់ និង​របួស​១​នាក់ ក្រោយ​ពី​ប្រពន្ធ​រត់​ចោល ដោយហេតុ​ការណ៍​នេះ​បាន​កើត​ឡើ​ង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕