ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ទុក​ពេល​២០​ថ្ងៃ​ឲ្យ​បក្ស​ប្រឆាំង​ដាក់​ឯកសារ រឿង​បណ្តឹង​រំលាយ​គណបក្ស​ខ្លួន​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​ថ្ងៃ​ទី​៩ តុលា តុលា ការ​កំពូល​បាន​ទុល​រយៈពេល​២០ ថ្ងៃ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​ដាក់​ឯកសា​ត្រៀម​ក្នុង​ការ​តបត​ជា​គ្នា ក្នុង​ដំណើរការ​រឿង​ក្តី​រំលាយ​គណបក្សប្រឆាំង​។

យោង​តាម​ដីការ​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ត្រៀម​របស់​លោក សែ​ម សន្តិ​កូ​ឡា ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​៩ ខែតុលា និង​បាន​បិទ​នៅ​​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ១០ ខែតុលា បាន​សរសេរ​ថា​៖ «​យើង សែ​ម សក្តិ​កូ​ឡា ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជុំនុំជម្រះ​នៃ​តុលា​
​ការ​​កំពូល​។ បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីស្នាក់ការ​អាសយដ្ឋាន​ផ្ទះ​លេខ ៥៧៦ ផ្លូវជាតិ​លេខ ២ សង្កាត់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឲ្យ​ដាក់​ឯក​សារ​ត្រៀម​ឆ្លើយ​តប ទៅ​នឹង​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី​៦ ខែតុលា​ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ​ដែល​ភ្ជាប់​ជាមួយ​នេះ ដូន​តុលាការ​កំពូល អំឡុង​ពេល ២០​ថ្ងៃ គិត​ចាប់​ថ្ងៃ​បាន​ទទួល​ការ​បញ្ជូន​ដីការ​បង្គាប់​»​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី ៦ ខែតុលា​កន្លង​ទៅ​ក្រុម​មេធាវី​៥​រូប​របស់​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​មេធាវី គី តិច បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​កំពូល ស្នើ​សុំ​ឲ្យ​រំលាយ​គណបក្សប្រឆាំង តាម​ពាក្យបណ្តឹង​ពីរ​ដាច់​ដោយឡែក​របស់​គណបក្ស យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ និង​បណ្តឹង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ។ សម្រេច ស ខេ​ង រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ហត្ថ​ក​លេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​ជូន​មេធាវី​ទាំង​៥​នាក់​នេះ​ជា​តំណាង ​និង​ការពារ​ក្រសួង​មហា​ផ្ទៃ​នៅ​គ្រម់​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​​នេះ​។​

​ពាក្យបណ្តឹង​បាន​លើក​ឡើង​ថា​៖ ផ្នែក​លើ​ភស្តុ​តាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​អនុវត្ត​ផែនការ​ឃុបឃិត​ជា​សម្ងាត់​ជាមួយ​បរទេស​ក្នុង​គោល​បំណង​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​ក្រោម​ទម្រង់​នៃ​បដិវត្តន៍​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្វា​វី និង​ស៊ែ​ប៊ី ក៏​ដូច​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​បូព៌ា​៕