ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​បៀរ​វត្សរ៍​មន្ត្រីរាជការ​ឆ្នាំ​២០១៨ ទាប​បំផុត​គឺ​១​លាន​រៀល ហើយ​ពន្ធ​លើ​ប្រាក់​បៀរ​វត្សរ៍​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា នា​ពេល​ឆាប់​ៗ​ខាង​មុខ ចាប់ពី​ខែមករា ឆ្នាំ ២០១៨ នេះ​តទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​គឺថា បៀរ​វត្សរ៍​ដែល​ត្រូវ​ឡើង​សម្រាប់​ពួក​គាត់ ទាប​បំផុត ១ លាន​រៀល ។

សម្តេច​បញ្ជាក់​ថា ក្នុង​ន័យ​នេះ ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៨ បាន​កំណត់​ថា​ប្រាក់បៀវត្សរ៍​ចាប់ពី ១​លាន ២​សែន​រៀល​ឡើង​ទៅ ទើប​ជាប់ពន្ធ​។ សូម​រម្លឹក​ថា កាលពីមុន​រាជរដ្ឋាភិបាល​បាន​កំណត់​ថា ប្រាក់បៀវត្សរ៍ ៥០​ម៉ឺន​រៀល ជាប់ពន្ធ រហូត​នៅ​ឆ្នាំ​២០១៦ បាន​តម្លើង​ថា ទាល់តែ ៨០​ម៉ឺន​រៀល​ទើប​ជាប់ពន្ធ ។ នៅ​ឆ្នាំ ២០១៧ នេះ សម្រេច​ថា ១ លាន​រៀល​ទើប​ជាប់ពន្ធ​។

សម្តេច​បន្ត​ថា​៖ «​ឥឡូវនេះ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មាន​បៀរ​វត្សរ៍​ទាប​បំផុត ជាង​១​លាន​រៀល ត្រូវ​ជាប់ពន្ធ ។ នៅ​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដែល​យើង​ត្រៀម​នឹង​ឆ្លង គឺ​នឹង​ដាក់ តម្លើង​ពី ១​លាន ទៅ ១ លាន ២​សែន​រៀល ទើប​ជាប់ពន្ធ​» ។ អត្ថប្រយោជន៍​នេះ​មិន​បាន​ត្រឹម​មន្ត្រីរាជការ​នោះ​ទេ តែ​បាន​ទូទៅ​គ្រប់​ផ្នែក​ទាំង​ក្នុង​វិស័យ​ឯកជន ក៏​ដូច​ជា​វិស័យ​កាត់ដេរ​ផង​ដែរ មាន​ន័យ​ថា ចាប់ពី ៣០០​ដុល្លារ​ចុះ​ក្រោម គឺ​ឥត​ជាប់ពន្ធ​ទេ ៕