ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ជម្រុញ​ឲ្យ​ប្រាក់​ឈ្នួល​អប្ប​ប​មារ​ដល់១៧០​ដុល្លារ រាជរដ្ឋាភិបាល​ត្រូវ​លះបង់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែតុលា នេះ​ថា

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែតុលា នេះ​ថា ​ដើម្បី​បាន​ទៅ​ដល់ ១៧០​ដុល្លារ​សហរដ្ឋអាមេរិក​នេះ គឺ​រាជរដ្ឋាភិបាល​ក៏​ត្រូវ​បាន​បន្ថែម​ជូន ចំនួន ៥​ដុល្លារ ។​

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​អោយ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ វិមាន​សន្តិភាព ថ្ងៃ​ទី​១០ តុលា នេះ​បាន​ចូលរួម​​អបអរសាទរ​ចំពោះ​ការ​សម្រេច​ដោយ​ជោគជ័យ​លើ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្ប​ប​មា​ឆ្នាំ ២០១៨ របស់​បងប្អូន​កម្មករ កម្មការិនី​ឲ្យ​បាន​ដល់ ១៧០ ដុល្លារ ។​

សម្ត​ច​បាន​លាតត្រដាង​ឲ្យ​ដឹង​ថា ដើម្បី​បាន​ទៅ​ដល់ ១៧០​ដុល្លារ​សហរដ្ឋអាមេរិក​នេះ គឺ​រាជរដ្ឋាភិបាល​ក៏​ត្រូវ​បាន​បន្ថែម​ជូន​ចំនួន ៥​ដុល្លារ ។ ៥ ដុល្លារ​នេះ ​តើ​បាន​មកពីណា ដើម្បី​យើង​ជូន​ទៅ​ឲ្យ​វិស័យ​ឯកជន ?​

​មាន​ផ្នែក២ ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​លះបង់ ប្រមាណ​ជា ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ផ្នែក​ទី១ នោះ​គឺ​ពន្ធ​កាត់​ទុកដែល​ត្រូវ​ពន្យារ​ហូត​ទៅ​ដល់​ឆ្នាំ ២០២២ នេះ​ជា​ចំណុច​ទី១។ ចំណុច​ទី២ អំពី​កំរៃ​លើ​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ ដែល​កាំកុងត្រូល​ត្រូវ​បាត់បង់​យ៉ាងច្រើន ។

សម្តេច​តេ​ជោ បន្ថែម​៖ «​ដូច្នេះ ២ ផ្នែក​នេះ រាជរដ្ឋាភិបាល​ត្រូវ​បាត់បង់​ជាង ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​កុំ​ឲ្យ​ទម្ងន់​នេះ ធ្លាក់​ធ្ងន់​ពេក​ទៅ​លើ​និយោជក ដែល​ម្ចាស់​រោងចក្រ​»។ ដូច្នេះ​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ផ្សេង​ទៀត​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​កាត់​បន្ថយថ្លៃ​ទឹក ថ្លៃ​ភ្លើង ក៏​ដូច​ជា​សេវាកម្ម​ប្រើប្រាស់​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ ៕