ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​ទៀត​ហើយ​! កីឡាករ កីឡាការិនី​អាច​ជិះឡាន​ក្រុង Free

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ទី១០ ខែតុលា នេះ​ថា

​រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ទី១០ ខែតុលា នេះ​ថា ​កីឡាករ កីឡាការិនី​ទាំងអស់​នឹង​ទទួល​បាន​សេវា​ដឹក​ជ​ញ្ជួ​ន​សាធារណៈ ឬ​ហៅ​ថា ឡានក្រុង ដោយ​មិន​គិតថ្លៃ​ ដែល​ក្នុង​នោះ​មាន​កីឡាករ កីឡាការិនី​ប្រមាណ​ជាង​៥.០០០​នាក់ ។

សម្តេច​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះ​​​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ នៅ​វិមាន​សន្តិ​ភាព ថ្ងៃ​ទី​១០ តុលា ២០១៧ នេះ​ថា​ នេះ​គឺជា​រឿង​ចាំបាច់​ក្នុង​ការ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា។​

សម្តេច​បញ្ជាក់​៖ «​រឿ់ង​រថយន្តក្រុង​ត្រូវ​បាន​បន្ថែម សម្រាប់​កីឡាករ កីឡាការិនី ជិះ​ដោយ​មិន​បង់ប្រាក់​ដូច​កម្មករ (​រោងចក្រ​) ដែរ» ៕