ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋ​ម​ន្រី្ត ព្រមាន​មន្ត្រី​ដែល​ធ្វើការ​ខ្ជីខ្ជារឿង «​ការ​គោរព​ភ្លេងជាតិ និង​ទង់​ជាតិ​»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​មន្ត្រី​មួយ​ចំនួនថា

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​មន្ត្រី​មួយ​ចំនួន​ដែល​មាន​ភាព​ធ្វេស​ប្រហែស​លើ​ការ​ចាក​ភ្លេងជាតិ ​ការ​គោរព​ភ្លេងជាតិ និង​ទង់​ជាតិ ដោយសារ​តែ​ការ​កើត​មាននូវ​ភាព​រអាក់រអួល​ច្រើន​ដង​មក​ហើយ ព្រោះ​ការ​គោរព​ទង់​ជាតិ​មិន​មែន​ជា​រឿង​លេង​សើច​ទេ។​

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​អោយ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ នៅ​​វិមាន​សន្តិភាព​, ​ថ្ងៃ​ទី​១០ តុលា ២០១៧ បាន​រម្លឹក​នូវ​រឿង​ហួសចិត្ត​មួយ​ពេល​អញ្ជើញ​ទៅ​កម្មវិធី​មួយ​នៅ​ខេត្តកំពង់ចាម​កន្លង​មក ដែល​ការ​ចាក់​ភ្លេង​គោរព​ទង​ បែរជា​ចេញ​បទ «​ឱ​! ស្នេហ៍​មាសបង​» ដែល​ពេល​នោះ​ប្រហែលជា​មន្ត្រី​មួយ​ចំនួន​គិត​ថា ស​ម្តេច​គ្រាន់តែ​មាន​ប្រសាសន៍​លេង​ៗ ។​

សម្តេច​មាន​ប្រសាសន៍​ថា​៖ «ឃើញ​ទេ ការ​ក្រោកឈរ​គោរព​ភ្លេង​អំបាញ់មិញ ភ្លេង​មិន​ទាន់​មាន​ទេ ចុះ​បើសិនជា​វា​គាំង​រហូត​ទៅ វា​យ៉ាងម៉េច​។ ច្រើន​លើក​ច្រើន​សារ​ហើយ ខ្ញុំ​ដាស់តឿន នេះ​គឺជា​ការ​ព្រមាន​តែ​ម្តង ប្រសិនបើ​មានរឿង​នេះ​កើតឡើង​តទៅ​ទៀត គួរ​មិន​ត្រូវ​ឲ្យ​កាន់កាប់​ការងារ​ហ្នឹង ព្រោះ​បើ​ធ្វើ​ការងារ​ល្អិតល្អោច មិន​បាន​ផង តើ​យើង​ទៅ​ធ្វើ​ការងារ​ធំ​យ៉ាងម៉េច​ទៅ​?» ។

​សម្តេច​បញ្ជាក់​ថា ​ភាព​ម៉ត់ចត់​កម្រិត​សម្តេច គឺ​បាន​ត្រឹមតែ ១០​%​ ជាមួយនឹង​សម្តេចព្រះ​បី​តា​ជាតិ ព្រះ​បរម​រតន​កោ​ដ​តែ​ប៉ុណ្ណោះ ។ បើ​និយាយ​ពី​ការ​គិតគូរ សូ​ម្បី​តែ Menu សម្រាប់​ពិធីជប់លាង​ជូន​ភ្ញៀវ ក៏​អតីត​ព្រះមហាក្សត្រ ព្រះ​អង្គ​ទត​ពិនិត្យ​ខ្លួនឯង ដែល​នេះ​គឺជា «​ភាព​ម៉ត់ចត់ មិនមែន​មាន​ន័យ​ថា ​ព្រះ​អង្គ​ដែល​ជា​ប្រមុខរដ្ឋ​ធ្វើ​ការងារ​ល្អិត​ល្អោច» នោះ​ទេ ។

សម្តេច​ក្រើនរម្លឹក​ថា​៖ «​រឿង​ល្អិត​ល្អោ​ត​ហ្នឹងហើយ ដែល​វា​នាំ​ទៅ​ដល់​ការ​ទទួលខុសត្រូវ​ធំធេង រឿង​នេះ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់» ៕