ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​វា​យ៉ាងម៉េច រវាង​ឪពុកមា និង​ក្មួយ​ស្រី?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺលើសឈាម​ដើរ​ហាត់ប្រាណ​តាម​ផ្លូវត្រូវ​ស្ត្រី​ម្នាក់​ដែល​ជា​ក្មួយ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺលើសឈាម​ដើរ​ហាត់ប្រាណ​តាម​ផ្លូវត្រូវ​ស្ត្រី​ម្នាក់​ដែល​ជា​ក្មួយ​ជិះ​ម៉ូតូ​ឆាប​ធ្វើ​ឲ្យ​ភ្ញាក់​លាន់មាត់ បង្ក​ឲ្យ​មាន​ទំនាស់​ដក​កូនសោ​ម៉ូតូ​ចាក់​ដៃ​បណ្តាល​ឱ្យ​រង​របួស ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៥​និង​១៩​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​បង្ក​មានឈ្មោះ យន់ ចាន់​ស្រី​មុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កាត់ដេរ​នៅផ្ទះ រស់នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ គង់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ ជា​ជន​ពិការ​ភ្នែក​ម្ខាង រស់នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជន​រង​គ្រោះ និង​ជន​បង្ក​ត្រូវជា​ឪពុកមា និង​ក្មួយ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ខាងលើ​ដែល​ត្រូវជា​ឪពុកមា​ជន​បង្ក​បាន​និយាយ​ថា ក្រុម​គ្រួសារ​របស់​គាត់ និង​ក្រុម​គ្រួសារ​ជន​បង្ក​ដោយ​មាន​ទំនាស់​នឹង​គ្នា​តាំងពី​យូរ​មក​ហើយដោយ​ពី​ដើម​ឡើយ​ប្រមាណ​ជាង​៤​ឆ្នាំ​មុន មាន​មាន​ទំនាស់​ជាមួយ​ឪពុក​ជន​បង្ក​ហើយ​គុំ​គួ​ន​គ្នា​រហូត​មក​។ ប្រភព​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ដើរ​ហាត់ប្រាណ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​កើតហេតុ​ខាងលើ ដោយ​គាត់​មាន​ជំងឺលើសឈាម លុះ​កំពុង​តែ​ដើរ​ហាត់ប្រាណ ស្រាប់តែ​ជន​បង្ក​ត្រូវជា​ក្មួយ​ស្រី​ដែល​មាន​ទំនាស់​នឹង​គ្នា​តាំងពី​យូរ​មក​បាន​ជិះ​ម៉ូតូ​ម៉ាក​គូប​៧០ ពណ៌​ស្លែ មក​ឆាប​គាត់​ពីក្រោយ ហើយ​រូប​គាត់​បាន​លាន់មាត់​ថា «​កណ្តុំឆែប​ជិះ​ម៉ូតូ​ប៊ី​ស​បុក​អញ​» ស្រាប់តែ​ជន​បង្ក​ត្រូវជា​ក្មួយ​ស្រី​បាន​និយាយ​ថា «​សំណាងល្អ​ហើយ​អញ​គ្រាន់តែ​ជិះ​ឆាប ឯង​សមតែ​យក​កាំបិត​មក​កាប់​ក្បាល​ឱ្យ​ផុង​លលាដ៍ក្បាល​ទេ ទើប​សម​អា​ស្រឡេវ ព្រោះ​អញ​គុំ​ឯង​យូរ​មក​ហើយ​»។

បន្ទាប់​មក​បាន​ឈ្លោះប្រកែក​ពាក្យ​សម្ដី​នឹង​គ្នា​បន្តិចបន្តួច ហើយ​ស្ត្រី​ខាងលើ​បាន​យក​សោ​ម៉ូតូ​មក​ចាក់​ដៃ​ជន​រង​គ្រោះ​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​ឈាម​ហូរ​ស្រក់​តក់​ៗ ហើយ​រូប​គាត់​មិន​តបត​ទៅ​ក្មួយ​ស្រី​នោះ​ឡើយ ហើយ​គាត់​ប្តឹង​សមត្ថកិច្ច​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ហើយ​ជន​បង្ក​ខាងលើ​អូស​ម៉ូតូ​ចូល​ផ្ទះ​បាត់​ទៅ​នៅ​តែ​សោ​ម៉ូតូ​ជា​ភស្តុ​តាង​នៅ​នឹង​ដៃ​ជន​រង​គ្រោះ​ទុក​ប្តឹង​សមត្ថកិច្ច​។ ចំណែក​ជន​បង្ក​ត្រូវជា​ក្មួយ​ស្រី​បាន​និយាយ​ប្រាប់​អ្នក​ព័ត៌មាន​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​ជិះ​ម៉ូតូ​តិច​ៗ​ស្រាប់តែ​បុរស​ជា​ឪពុកមា​របស់​គាត់​ស្ទុះ​ទៅ​ចាប់​ច្របាច់ក រូប​គាត់​ប៉ុនប៉ង​សម្លាប់​រូប​នាង​ទៀត​ផង។

ហើយ​ឪពុក​បាន​បន្ទរ​ក្រោយ​ជន​បង្ក​ដែល​ជា​កូន​ថា​ប៉ុនប៉ង​រំលោភ​កូនក្រមុំ​គាត់​ទៀត ហើយ​រូប​នាង​បាន​ដក​សោ​ម៉ូតូ​គ្រវាសដៃ​ចំ​បណ្តាល​ឱ្យ​មុត​ដៃ​គាត់​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ភាគី​ទាំង​សងខាង​ទៅ​កាន់​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ភ្លើង​ឆេះ​រទេះ​ដើម្បី​សួ​នាំ ហើយ​ជន​រង​គ្រោះ​ត្រូវជា​ឪពុកមា​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ធ្វើ​តាម​ផ្លូវច្បាប់​។ បន្ទាប់​មក​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី​៕