ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម​! ភ្លើង​ឆេះ​កន្លែង​ឃុំឃាំង ស្លា.ប់​ជនអន្តោប្រវេសន៍​​ជិត​​​៤០​នាក់​

1 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិក ៖ ទីក្រុង CIUDAD JUARES ភាគ​ខាងជើង​ម៉ិក​ស៊ិក​កាលពី​យប់​ថ្ងៃ​ទី​២៧​ មក​២៨​

ប្រទេស​ម៉ិក​ស៊ិក ៖ ទីក្រុង CIUDAD JUARES ភាគ​ខាងជើង​ម៉ិក​ស៊ិក​កាលពី​យប់​ថ្ងៃ​ទី​២៧​ មក​២៨​មីនា ជួប​ប្រទះ​សោកនាដកម្ម​មួយ ដោយ​ភ្លើង​ដែល​ឆេះ ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ របស់​វិទ្យាស្ថាន​ជាតិ​អន្តោប្រវេសន៍ បណ្ដាល​ឲ្យ​ជន​អ​នោ្ត​ប្រវេសន៍​ដល់​ទៅ​យ៉ាងតិច​៣៩​នាក់​ស្លា.ប់​។

តាម​កាសែត​ក្នុងស្រុក​មួយ​ថា ភាគច្រើន​នៃ​ជន​រង​គ្រោះជា​ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ តុល្យការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​៣៩​នាក់ ហើយ​អ្នក​របួស​២៩​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ទីក្រុង​CIUDAD JUARES នៅ​ជាប់​នឹង​ទីក្រុង​EL PASO រដ្ឋ​តិច​សាស់​ជួប​ប្រទះ​សម្ពាធ​ធ្ងន់​នៃ​អន្តោប្រវេសន៍​រយៈពេល​ចុង​ក្រោយ​នេះ​។

ជនអន្តោប្រវេសន៍​មក​ជា​ពិសេស​ពិ​អា​មេ​រិ​ក​កណ្ដាល​និង​អា​មេ​រិ​ក​ខាងត្បូង លើកគ្នា​មក​កាន់​ទីនោះ ក្នុង​គោលបំណង​លួច​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក​។ បណ្ដា​អ្នក​ស្លាប់​និង​របួស​សុទ្ធ​ជា​អ្នក​ត្រូវ​ចាប់ខ្លួន​នា​ពេល​មុន​នេះ ក្នុង​ទីក្រុង​នោះ​ពី​បទ​បង្ក​ការ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​យក​មក​ឃុំ​ទុក​ក្នុង​មជ្ឈមណ្ឌល​នោះ​។ ការ​សើ​ុ​ប​អង្កេត​មួយ​កំពុង​បើក​ធ្វើ​រក​មូលហេតុ​នៃ​ភ្លើង​ឆេះ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ