ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ច្នៃ​ស្បែក​សិប្បនិម្មិត​ដាក់​ដៃ​មនុស្ស​យន្ត
អ្នកជំនាញ​ផ្នែក​គ្រឿងយន្ត​ពី​មហារ​វិទ្យាល័យ houston រដ្ឋ​តិច​សាស់ ប​ង្កើ​ត​ឧបករណ៍​ប្រភេទ​យឺត​ច្នៃ​ជា​ស្បែក​សិប្បនិម្មិត​ដល់​ដៃ​មនុស្ស​យន្ត ធ្វើ​ឲ្យ​

១-​ច្នៃ​ស្បែក​សិប្បនិម្មិត​ដាក់​ដៃ​មនុស្ស​យន្ត
អ្នកជំនាញ​ផ្នែក​គ្រឿងយន្ត​ពី​មហារ​វិទ្យាល័យ houston រដ្ឋ​តិច​សាស់ ប​ង្កើ​ត​ឧបករណ៍​ប្រភេទ​យឺត​ច្នៃ​ជា​ស្បែក​សិប្បនិម្មិត​ដល់​ដៃ​មនុស្ស​យន្ត ធ្វើ​ឲ្យ​មាន​អារម្មណ៍​ដូច​មនុស្ស​ពិត  ។

២-​មនុស្ស​យន្ត​ចាក់​ស្រា​បៀរ
ដៃ​ទាំង​សងខាង​របស់​មនុស្ស​យន្ត KUKA កំពុង​ចាក់​ស្រា​បៀរ​នៅ​ក្នុង​កែវ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម ។

៣-​មនុស្ស​ចចក​ជួយ​ដេញ​ក្អែក
ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​របស់​ជប៉ុន​បាន​ផលិត​មនុស្ស​យន្ត​យក​លំនាំ​តាម​ចចក​សម្រាប់​ចាំចម្ការ​ជំនួស​មនុស្ស​យន្ត​ចាស់ ។

៤-​អណ្តើក​យក្ស​មាន​អាយុ​១០០ ឆ្នាំ
ពលរដ្ឋ​ក្នុង​ខេត្ត LOEI ប្រទេស​ថៃ បាន​ប្រទះ​អណ្ដើ​ក​យក្ស​មួយ​ក្បាលមាន​អាយុ​១០០  ឆ្នាំ​ទម្ងន់​ប្រហែល​៨ គីឡូក្រាម​ប្រវែង​ជិត​១ ម៉ែត្រ វារ​ឡើង​គោក​បាន​យក​ទៅ​លែង​វិញ និង​ជា​រឿង​ចម្លែក​មួយ​នៅ​លើ​ពិភព​លោក ។

៥-​ក្មេង​ប្រុស​ឥណ្ឌា​អាយុ​៤​ឆ្នាំ​ត្រូវ​ឆ្កែ​ខាំ បណ្ដាល​ឲ្យ​ស្លាប់
ក្មេង​ប្រុស​ឥណ្ឌា​អាយុ​៤​ឆ្នាំ​ម្នាក់​ត្រូវ​ឆ្កែ ពនេចរ​ចំនួន​១៧​ក្បាល​ខាំ​បណ្ដាល​ឲ្យ​ស្លាប់ ដេ​យ​ហេតុ​កាណ៍​បាន​កើ​ត​ឡើង​នៅ​ក្រុង​គុន​ទូ ប្រទេស​ឥណ្ឌា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៦-​ដុត​ខ្លួន​នៅ​ខាង​មុខ​សភា​នូ​វែ​ល​សេ​ឡង់ រង​របួសធ្ងន់
ប៉ូលិស​នូ​វែ​ល​សេ​ឡង់ ប​ង្ហើ​ប​ឲ្យ​ដឺ​ង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា បុរស​ម្នាក់​បាន​ដុត​ខ្លួន​នៅ​ខាង​មុខ​សភា​បណ្ដាល​ឲ្យ​របួស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

៧-​ស្លាប​យន្តហោះ​ធ្លាក់​លើដំបូល​រថយន្ត​នៅ​ជប៉ុន
យន្តហោះ​បូ​អ៊ី​ង​«៧៧៧» របស់​ក្រុមហ៊ុន អាកាសចរណ៍ KLM បាន​ធ្លាក់​បំណែក​ស្លាប​លើរថយន្ត​មួយ​គ្រឿង​នៅ​ក្រុង​អូ​សា​កាប្រទេស​ជប៉ុន ។

៨-​ស្វា​ប្រច័ណ្ឌ​ខាំ​ត្រចៀក​អ្នក​ថែទាំ​សួន​បណ្ដាល​ឲ្យ​ដាច់
អ្នក​ថែ​សួន​ម្នាក់​ត្រូវ​ស្វា​ខាំ​ដាច់​ត្រចៀក​ព្រោះ​វា​បាន​ឃើ​ញ​ស្វា​ញី​មាន​ភាព​ល្ក​ល្អិន​ជាមួយគ្នា​ដោ​យ​ហេតុការណ៍​នោះ​កើត​ឡើ​ង​នៅ​ក្រុង​លី​ស ប្រទេស​អ៊ុយ​ក្រែ​ន ។

៩-​បុរស​អា​មេ​រិ​ក​ស្លាប់​ក្នុង​រថយន្ត​គ្មាន​នរណា​ឃើ​ញ
សព​បុរស​អាយុ​៥៣​ឆ្នាំ​ម្នាក់​ប្រទះ ឃើញ​នៅ​ក្នុង​រថយន្ត​ដែល​ចត​នៅ​ក្បែរ អាកាសយានដ្ឋាន​ក្រុង​កេ​ន​សាស់់ សហរដ្ឋអាមេរិក​មាន​រយៈពេល​៨​ខែ ប​ង្កើ​ត​ការ​ច​ម្ង​ល់ ដល់​ក្រុម​គ្រួសារ ។

១០-​ស្រឡាញ់​ពស់​ស្លាប់​ដោយសារ​ពស់
បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​ដោយនៅ​ក្បែរ​សព​មាន​ពស់ថ្លាន់​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​យល់​ថា​ស្លាប់​ដោយសារ​ពស់ ៕