ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី និង​អតីតមន្ត្រី​អា​ដ​ហុ​ក​៥​រូប ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ទទួល​ពានរង្វាន់ !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​សមាគម​សិទ្ធ​មនុស្ស​អា​ដ​ហុ​ក (Adhoc) បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​សមាគម​សិទ្ធ​មនុស្ស​អា​ដ​ហុ​ក (Adhoc) បាន​ឲ្យ​ដឹង​ថា រូប​លោក និង​សហការី ៣​រូប ទៀត​របស់​អង្គការ​អា​ដ​ហុ​ក រួម​ទាំង​មន្ត្រី​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ទទួល​ពាន់រង្វាន់ Martin Ennals ។

លោក យី សុខសាន្ត បាន​សរសេរ​ថា ៖ “​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៥​រូប របស់​សមាគម អា​ដ​ហុ​ក រួម​ទាំង​មន្ត្រី គ​.​ជ​.​ប ដែល​ជាប់​ពន្ធនាគារ​អស់​រយៈពេល ៤២៧​ថ្ងៃ ដែល​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ទទួល​បាន​ពានរង្វាន់ Martin Ennals ដែល​មាន​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន​១០ ដែល​រៀបចំ​ប្រគល់​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង Geneva ប្រទេស Zwitzerland” ៕