ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កសិករ​រក​ឃើញ​របរ​ថ្មី​មួយ ដែល​គិត​ថា​វា​ល្អ​ជាង​ដាំ​ស្រូវ​ទៀត

6 ឆ្នាំ មុន

ខេត្តកំពត ៖ សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ស្ថិត​ក្នុងស្រុក​បន្ទាយមាស នាំ​គ្នាសំឡឹង និង​មើលឃើញ​ថា

ខេត្តកំពត ៖ សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ស្ថិត​ក្នុងស្រុក​បន្ទាយមាស នាំ​គ្នាសំឡឹង និង​មើលឃើញ​ថា ការ​ដាំ​មើម​ពន្លៃ គឺ​វា​ប្រមូល​ផល​បាន​ចំណេញ​ជាង​ធ្វើ​ស្រូវ ។

ជាក់ស្តែង កសិករ​ឈ្មោះ​នាង ប្រុស ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ  រស់នៅ​ភូមិ​កន្សោម​អក ឃុំ​បន្ទាយមាស​ខាងលិច បានឱ្យ​កោះសន្តិភាព​ដឹង​កាលពី​ថ្ងៃ​ទី​០៨ តុលា ថា ផ្ទៃដី​គាត់​ដាំ​ពន្លៃ​គឺ​មាន​កន្លះ​ហិ​កតា ដោយ​ដាំ​ពន្លៃ​បាន​៦​ខែ ទើបតែ​ប្រមូល​ផល​បាន ។ ហើយ​បើ​គិត​ជា​ប្រាក់​គឺ​២០​លាន​រៀល ក្នុង​ផ្ទៃដី​កន្លះ​ហិ​កតា​នោះ ។ សព្វថ្ងៃ គាត់​កំពុង​តែ​លើង​មើម​ពន្លៃ ជាមួយ​ប្រពន្ធ ហើយ​របរ​នេះ គឺ​មិនបាច់​ពិបាក​ទេ ព្រោះ​ឈ្មួញ​ឲ្យ​តែ​ដល់​ខែ​ប្រមូល​ផល គេ​និង​មក​ចាំ​ទិញ ហើយ ក្នុង​១​គីឡូ​បី​ពាន់​ប្រាំ​រយ​រៀល តែបើ​ស្រូវ​១​គីឡូ​៨​រយ​រៀល ។ 

រីឯ​កសិករ​ម្នាក់​ទៀត​ឈ្មោះ លី សា​រ៉ាត់ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ក៏​បានឱ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ដាំ​ពន្លៃ ព្រោះ​ពន្លៃ​មាន​ទីផ្សា​ជាង​ស្រូវ ដីស្រែ​ជា​ច្រើន​ធ្លាប់​ស្ទូងស្រូវ បែរជា​ឈប់​ស្ទូង ងាក​មក​ដាំ​ពន្លៃ​យក​ផល​វិញ ៕