ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហាមឃាត់​សាច់​ជ្រូក​គ្មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ

6 ឆ្នាំ មុន

យោង​តាម​គណៈកម្មាធិការ​ប្រជាជន​ក្រុង​បានឱ្យ​ដឹង​ថា

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​គណៈកម្មាធិការ​ប្រជាជន​ក្រុង​បានឱ្យ​ដឹង​ថា សាច់​ជ្រូក​មិន​បញ្ជាក់​ពី​ប្រភព​ដើម នឹង​ត្រូវ​ហាមឃាត់​ការ​លក់​ក្នុង​ទីផ្សារ​លក់ដុំ​ទាំង​២​របស់​ទីក្រុង​ហូ​ជី​មិ​ញ គឺ Binh Dien និង Hoc Mon ចាប់ពី​ថ្ងៃ​ទី​១៦ តុលា តទៅ ។

លោក Tran Vinh Tuyen អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន បាន​ដឹកនាំ​មន្ទីរ និង​វិស័យ​ពាក់ព័ន្ធ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​តាមដាន​ប្រភព​សាច់​ជ្រូក ។

លោក​បាន​ណែនាំ​ដល់​មន្ទីរ​យុត្តិធម៌ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ ដើម្បី​គាំទ្រ​ការ​គ្រប់គ្រង​ទីផ្សារ​ទាំង​២ និង​ហាមឃាត់​សាច់​ជ្រូក​ដែល​គ្មាន​ប្រភព​ដើម​ដូច​ចែង​ក្នុង​កម្មវិធី ។

លោក​បាន​ចាត់តាំង​នាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ និង​នគរបាល ឱ្យធ្វើ​ការ​ជាមួយ​ខេត្ត Long An និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃ ចំពោះ​វិធានការ​តឹងរ៉ឹង​ជាមួយ​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​សាច់​ជ្រូក​ទៅ​កាន់​ទីក្រុង ដោយ​គ្មាន​អាជ្ញាប័ណ្ណ វិក្កយបត្រ និង​ឯកសារ​ផ្សេង​ទៀត ហើយ​បង្ក្រាប​ការ​ក្លែងបន្លំ​ដូច​ជា ការ​បញ្ចូល​ទឹក​ទៅ​ក្នុង​ខ្លួន​ជ្រូក​ដើម្បី​បង្កើន​ទម្ងន់​ជាដើម ។

លោក​បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ និង​ផ្សារ​លក់ដុំ​ទាំង​ពីរ​បង្ក្រាប​ឈ្មួញ​ដែល​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ ។ លោក​បន្ត​ថា ទីក្រុង​នេះ​នឹង​បន្ត​ឧបត្ថម្ភ​ធន​៥០%​នៃ​ការ​ចំណាយ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​សម្រាប់​គ្រួសារ​តូច​ៗ និង​១០០%​ចំពោះ​ក្រុម​សហ​ប្រ​តិ​ប​តិ្ត​ការ រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​នេះ ។

លោក​និយាយ​ថា ការ​តាមដាន​ប្រភព​ដើម​ផលិតផល​ម្ហូបអាហារ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ការពារ​សុខភាព​ពលរដ្ឋ​វៀតណាម​។ លោក​ថា ៖« ទីក្រុង​នេះ គឺជា​អ្នក​ត្រួស​ត្រាយ​អនុវត្ត​កម្មវិធី​ដំបូង ហើយ​បញ្ហា​ប្រឈម គឺ​មិន​អាច​ចៀស​ផុត​ឡើយ ។ ដូច្នេះ មន្ទីរ និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​អត់ធ្មត់ និង​ផ្សព្វផ្សាយ​កម្មវិធី​នេះ​ជា​សាធារណៈ​ដើម្បី​ធានា​ថា អតិថិជន និង​ភាគី​ពាក់ព័ន្ធ​យល់​ច្បាស់​ពី​គោលបំណង​របស់​រដ្ឋាភិបាល » ៕