ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរីទំនើប​១គ្រឿង​​បើក​ឆ្លងផ្លូវ​បុ.ក​សិស្ស​២នាក់​កំពុង​ជិះ​ម៉ូតូ​​ប៉ើង​ធ្លា.ក់​ប្រឡាយ​ទឹក ផ្អើល​ផ្លូវ​ជាតិ​លេខ​៤

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ PRADO ​មួយ​​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ឆ្លងផ្លូវ​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ PRADO ​មួយ​​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ឆ្លងផ្លូវ​ជ្រុល​ទៅ​បុ.ក​អ្នក​ជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ មួយ​គ្រឿង យ៉ាង​​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទា.ត​ប៉ើ.ង​ដូច​ក្រដាស ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ហើយ​សិស្សសាលា​២​នាក់​បាន​របួសធ្ងន់​និង​ស្រាល​។

​ហេតុការណ៍​ខាងលើ​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សិស្ស​រង​គ្រោះ​ទាំង​២​នាក់​នោះ​ ម្នាក់​ឈ្មោះ ឡុ​ង ស្រ៊ូ​វី​រៈ​ស័​ក្ដ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ រង​របួស​បាក់ជើង​ឆ្វេង ចំណែក​ម្នាក់​ទៀត​ត្រូវជា​បងប្រុស​ជីដូនមួយ​ឈ្មោះ ឡូញ ចាវ អាយុ​២៣​ឆ្នាំ ។ ជនរងគ្រោះ​​ទាំង​២​មាន​ទីលំនៅ​ភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ សិស្សសាលា​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ឌុ​ប​គ្នា​ចេញពី​សាលា​ឆ្ពោះទៅ​ផ្ទះ ។​ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​​មួយគ្រឿង​ម៉ាក​ PRADO ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8818 បើក​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ រួច​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ជ្រុល​បុ.ក​ពេញទំហឹង​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​រួម​ជាមួយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នោះ ប៉ើ.ង​ខ្ទា.ត​ផ្លោង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​កម្រោល​រង​របួសធ្ងន់​ម្នាក់​បាក់ជើង និង​ម្នាក់​ទៀត​រង​របួសស្រាល ​។

​ក្រោយ​ពេល​​កើតហេតុ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​មក​នគរ​បាល​​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បា​ន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​នាំ​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ