ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា Messi នៅ​តែ​មិន​ទាន់​ចុះ​កុងត្រា​ផ្លូវការ​ជាមួយនឹង Barcelona​?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Messi នៅ​មិន​ទាន់​ចុះហត្ថលេខា​លើ​កុងត្រា​ជាមួយនឹង​ក្លឹ​ប​អ្នកមាន​បុណ្យ​នៅឡើយ ទោះបីជា​បាន​ចូល​លេង​រដូវ​កាល​ថ្មី​

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Messi នៅ​មិន​ទាន់​ចុះហត្ថលេខា​លើ​កុងត្រា​ជាមួយនឹង​ក្លឹ​ប​អ្នកមាន​បុណ្យ​នៅឡើយ ទោះបីជា​បាន​ចូល​លេង​រដូវ​កាល​ថ្មី​អស់​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​ហើយ ។

នេះ​មក​ពី​ចលនា​ទាមទារ​ឲ្យ​ប្រធាន​ក្លឹ​ប Josep Bartomeu ចុះ​ចេញពី​តំណែង ទើប​ធ្វើ​ឲ្យ​ការ​ចុះ​កុងត្រា​ផ្លូវការ​របស់ Messi នៅ​តែ​ពន្យារពេល​មក​ដល់​ពេល​នេះ ។

Barcelona នៅ​តែ​អះអាង​ថា Messi នឹង​មិន​ទៅ​ណា​ចោល​ក្លឹ​ប​ទេ ទោះបីជា​ដល់​ថ្ងៃ​ចប់​រដូវ​កាល​ក៏​ដោយ ។ ការ​មិន​ទាន់​ចុះ​កុងត្រា​ជា​ផ្លូវការ​នេះ អាច​អនុញ្ញាត​ឲ្យ Messi ទៅ​និយាយ​ថ្លៃ​ជាមួយនឹង​ក្លឹ​ប​ដទៃ​ទៀត​បាន ។ តែ Barcelona នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​រក្សា Messi បាន ។

ក្លឹ​ប​ដែល​អាច​មក​បេះ Messi ចេញ​បាន រួម​មាន​ក្លឹ​ប​ដែល​ហ៊ាន​ជះ​លុយ​ទាំង​គីប​ៗ ដូច​ជា PSG និង Manchester City ជាដើម ។ ក្រៅពី​នេះ គឺ​ក្លឹ​ប​ផ្សេង​ៗ​ទៀត​នៅ​ក្នុង Premier League ៕