ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ថា Cristiano Ronaldo មាន​តម្លៃ​ខ្លួន​ដល់​ទៅ​១​ពាន់​លាន ខណៈ Messi បាន​តែ ៣០០​លាន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា La Liga បាន​បង្ហើប​ពី​តម្លៃ​ខ្លួន​របស់​កីឡាករ​លំដាប់​កំពូល​ៗ ដែល​ក្នុង​នោះ Ronaldo បាន​ដល់​ទៅ​១​ពាន់​លាន​អឺ​រ៉ូ

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា La Liga បាន​បង្ហើប​ពី​តម្លៃ​ខ្លួន​របស់​កីឡាករ​លំដាប់​កំពូល​ៗ ដែល​ក្នុង​នោះ Ronaldo បាន​ដល់​ទៅ​១​ពាន់​លាន​អឺ​រ៉ូ ។ រីឯ Messi ដែល​ជា​កីឡាករ​កំពូល​ដែល​នោះ​បាន​ត្រឹមតែ​៣០០​លាន​ប៉ុណ្ណោះ ។

ការ​ចាកចេញ​របស់ Neymar ក្នុង​តម្លៃ​ខ្លួន​កប់​ក្តោង បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទាត់ ។ ក្លឹ​ប​ចាប់ផ្តើម​ខ្វល់​ពី​តម្លៃ​ខ្លួន​របស់​កីឡាករ ហើយ​ហ៊ាន​ឲ្យ​ថ្លៃ​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​មក​ដណ្តើម ។

ទន្ទឹម​នឹង​នេះ តម្លៃ​ខ្លួន​របស់ Ronaldo បើ​យោង​តាម​កុងត្រា​របស់​គេ​ចុះ​ជាមួយនឹង Real Madrid មាន​តម្លៃ​ដល់​ទៅ​១​ពាន់​លាន​អឺ​រ៉ូ ។ ជាមួយ​គ្នា​នេះ​ដែរ មិត្ត​រួម​ក្លឹ​ប​របស់​គេ Karim Benzema ក៏​បាន​តម្លៃ​ខ្លួន​ប៉ុន​នេះ​ដែរ ។

តែ​សម្រាប់ Messi វិញ ទោះបីជា​រូប​លោក​ល្បី​ប៉ុនណា​ក៏​ដោយ ក៏​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ឲ្យ​មិន​លើស​ពី ៣០០​លាន​អឺ​រ៉ូ​ដែរ ។ នេះ​មាន​ន័យ​ថា Messi មាន​តម្លៃ​ខ្លួន​ទាប​ជាង​កីឡាករ​ផ្សេង​ៗ​ទៀត ចំនួន​៩​នាក់ ៕