ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ស្នើ​ឲ្យ UEFA ដក Barcelona ចេញពី​ការ​ប្រកួត Champions League

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Neymar បាន​ស្នើ​សុំ UEFA ឲ្យ​ដក Barcelona ចេញពី​ក្រប​ខណ្ឌ​ប្រកួត Champions League បន្ទាប់​ពី​ក្លឹ​ប​នោះ​មិន​ព្រម​បង់ប្រាក់

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Neymar បាន​ស្នើ​សុំ UEFA ឲ្យ​ដក Barcelona ចេញពី​ក្រប​ខណ្ឌ​ប្រកួត Champions League បន្ទាប់​ពី​ក្លឹ​ប​នោះ​មិន​ព្រម​បង់ប្រាក់​លើកទឹកចិត្ត​ដល់​ឪពុក​របស់​ខ្លួន​ចំនួន ៣១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

នៅ​មុន​ពេល Neymar ទៅ​ជ្រក​ក្រោម​ដំបូល PSG ឪពុក​របស់​គេ​បាន​ធ្វើ​ជា​ភ្នាក់ងារ​បញ្ចុះបញ្ចូល​គេ​ឲ្យ​នៅ​ក្លឹ​ប Barcelona ។ ដល់​ពេល Neymar សម្រេចចិត្ត​ដើរ​ចេញ Barcelona ប្រកែក​មិន​ព្រម​បង់លុយ​លើកទឹកចិត្ត​ជូន​ដល់​ឪពុក ដែល​ជា​ភ្នាក់ងារ​ពិសេស ។

ក្រោយ​ពេល Neymar ប្រាប់​ទៅ UEFA ឲ្យ​ដក Barcelona ចេញពី​ក្រប​ខណ្ឌ UEFA ប្រកែក​ភ្លាម​មួយ​រំពេច ។ ពួក​គេ​ថា វា​គ្មាន​រឿង​អ្វី​សំខាន់ ដែល​ត្រូវ​មក​ខ្វល់ខ្វាយ​រឿង​នេះ​ឡើយ ៕