ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និង Ronaldo អាច​នឹង​គ្មាន​មុខ​នៅ World Cup

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Messi និង Ronaldo កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​គ្មាន​មុខ​នៅ World Cup ខាង​មុខ

តាម​ប្រភព​ព័ត៌មាន Sport បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Messi និង Ronaldo កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​គ្មាន​មុខ​នៅ World Cup ខាង​មុខ ។

ក្រុម​ខាង​អា​ហ្ស​ង់​ទី​ន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វេលា​គ្រោះថ្នាក់ ដែល​អាច​នឹង​គ្មាន​សិទ្ធិ​ចូលរួម​ប្រកួត World Cup នៅ​ថ្ងៃ​ខាង​មុខ ខណៈ​ពេល​ដែល​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់​ក៏​កំពុង​តែ​ដូច្នេះ​ដូច​គ្នា ។

អា​ហ្ស​ង់​ទី​ន​បាន​ធ្លាក់​មក​ក្នុង​ស្ថានភាព​ដូចនេះ ដោយសារ​តែ​ទទួល​បាន​លទ្ធផល​ស្មើ​ជាមួយនឹង​ពេ​រូ កាលពី​ប្រកួត​នា​ពេល​ថ្មី​ៗ​នេះ ។ ពួក​គេ​ត្រូវ​តែ​ឈ្នះ​អា​ក្វា​ដឺ ដើម្បី​អាច​ទៅ​ប្រកួត World Cup បាន ។ បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​គ្មាន​ឡើយ Messi ក្នុង​ការ​ប្រកួត World Cup ។

ចំណែក​ឯខាង​ព័រ​ទុ​យ​ហ្កា​ល់​វិញ ក៏​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ជាមួយនឹង​អាំង​ដូ​រ៉ា និង​ស្វី​ស ដែរ ដើម្បី​អាច​ក្លាយជា​អ្នក​ឈ្នះ​ក្នុង​ក្រុម ។ ប្រសិនបើ​ឈ្នះ ទើប Ronaldo អាច​មានមុខ​នៅ World Cup បាន​ដូច​គ្នា ៕