កម្រណាស់! ដំរីញីបង្ហាញដើមទ្រូងធ្វើឱ្យម្នាក់ៗភ្ញាក់ព្រើត (មានវីដេអូឃ្លីប)
អ្នកនាង Ewald ដែលមានអាយុ៥១ឆ្នាំរូបនេះបាននិយាយថា
អ្នកនាង Ewald ដែលមានអាយុ៥១ឆ្នាំរូបនេះបាននិយាយថា
អ្នកថតរូបសត្វព្រៃម្នាក់បានថតរូបសត្វដំរីញីមួយក្បាលដែលបង្ហាញដើមទ្រូង ខណៈដែលកំពុងដើរជាមួយកូនដំរីដ៏គួរឲ្យស្រលាញ់ និងហ្វូងរបស់ខ្លួន។
អ្នកនាង Renata Ewald ដែលជាអ្នកថតរូបសត្វព្រៃអាហ្វ្រិកខាងត្បូងបានថតរូបនេះក្នុងសួន Kruger National Park នៃប្រទេសអាហ្វ្រិកខាងត្បូង។
អ្នកនាង Ewald ដែលមានអាយុ៥១ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំបានចំណាយពេលជាច្រើនក្នុងសួន Kruger ហើយខ្ញុំមិនដែលឃើញរូបភាពបែបនេះពីមុនមកទេ»។
អ្នកស្រីបានបន្តថា «ខ្ញុំបានឆ្លងកាត់ហ្វូងដំរីញីមួយនាវេលាពេលព្រឹកព្រលឹម និងបានឈប់ក្នុងចម្ងាយសុវត្ថិភាព ដើម្បីមើលពួកគេ។ ភ្លាមនោះ ខ្ញុំក៏បានប្រទះឃើញដំរីញីមួយក្បាលដែលមានដើមទ្រូងដ៏ធំ។ វាពិតជាអស្ចារ្យណាស់ ហើយខ្ញុំបានថតរូបភាពដំរីមួយក្បាលដែលមានដើមទ្រូងទំហំ D នេះនៅពីមុខខ្ញុំ»។
អ្នកនាងបាននិយាយទៀតថា «អ្នកដទៃភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងដើមទ្រូងរបស់សត្វដំរីមួយក្បាលនេះព្រោះវាមានរូបរាងដូចដើមទ្រូងមនុស្ស ខ្ញុំតែងតែដឹងហើយថា ដើមទ្រូងរបស់ដំរីមានទីតាំងនៅខាងមុខ ហើយវាពិតជាអស្ចារ្យណាស់ពេលដែលឃើញវាក្នុងស្ថានភាពដូចរបស់មនុស្សដែរ។ ពេលនោះខ្ញុំស្រាប់តែគិតថា វាពិតជាមានរូបរាងដូចស្ត្រីមួយរូបណាស់»។
អ្នកស្រី Ewald បានបន្ថែមថា »រូបភាពបែបនេះគឺពិតជាពិសេសណាស់ ព្រោះពួកគេមើលទៅដូចជាសប្បាយចិត្ត។ ខ្ញុំសង្ឃឹមថា រូបភាពទាំងនេះអាចជួយឲ្យមនុស្សគោរពស្រលាញ់ដល់សត្វដំរីកាន់តែច្រើនឡើង ព្រោះពួកវាពរពោះដល់ទៅ២១ខែ ហើយមនុស្សបែរជាសម្លាប់ពួកវាដើម្បីតែភ្លុក»។
ចែករំលែកព័តមាននេះ