ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ប្រគល់​ផ្ទះ​ជូន​យុ​ទ្ឋ​ជន​ពិការ​រ​ភាព

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជំនួស​មុខ និង​តំណាង​ឲ្យ​លោកនាយ​ឧត្តមសេនីយ៍​បណ្ឌិត គន់ គី​ម

ខេត្តក្រចេះ ៖ ជំនួស​មុខ និង​តំណាង​ឲ្យ​លោកនាយ​ឧត្តមសេនីយ៍​បណ្ឌិត គន់ គី​ម អគ្គលេខាធិកា​សមាគម​ន៍​អ​តី​យុ​ទ្ឋ​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ប្រធាន​សមាគម​ន៍​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តក្រចេះ និង​លោក​ឧត្តមសេនីយ៍ត្រី ណៃ តឹង​ឡឹ​ង ជា​អនុប្រធាន បាន​ចុះ​ធ្វើ​ពិធី​ប្រគល់​ផ្តះ​ឈើ​មួយ​ខ្នង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជូន​ដល់​គ្រួសារ​យុ​ទ្ឋ​ជន​ពិការ​ភាព​មួយ​គ្រូ​សារ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​លោក​ឈ្មោះ ឃួ​ន សេង​ហាន អាយុ​៦២​ឆ្នាំ ដែល​ជា​យុ​ទ្ឋ​ជន​ពិការ​រ​ភាព​រស់នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង នា​ព្រឹក​នោះ​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​លើក​ឡើង ថា ផ្ទះ​ឈើ​ប្រក​ស័ង្កសី​មួយ​ខ្នង​នេះ​ជាមួយ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​សាងសង់​ចំណាយ​ថវិការ​អស់​៤​ពាន់​ដុល្លារ ។ បន្ថែម​ពីលើ​នេះ​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ក៏​បាន​ឧ​ប​ត្ថ​ម​ថិ​វិការ​បន្ថែម​មាន​ចំនួន​៥០​ម៉ឺន​រៀល​បន្ថែម​ទៀត​ដើម្បី​ទុក​សម្រាប់ ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ប្រធាន​សមាគម​ន៍​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តក្រចេះ​ក៏​បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​ថវិការ​បេឡា​មរណៈ សង្គ្រោះ ព្រមទាំង​គ្រឿង​ឧបភោគ បរិភោគ មួយ​ចំនួន​ធំ និង​ថវិការ​ចំនួន​៤​លាន​រៀល ទៅ​ប្រគល់​ជូន​ដល់​លំនៅ​ឋាន​សព អតីត​យុ​ទ្ឋ​ជន​មរណៈភាព​នៅ​ភូមិ​អន្ទង់​វៀន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ៕