ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកៗ! ឃើញ​​រថយន្ត​ស្ព័​រ​ស្មានតែការ៉ុតខាំខ្ទេច

6 ឆ្នាំ មុន

BBC​ផ្សាយ​ថា​

BBC​ផ្សាយ​ថា​ តុលាការក្រុង​Giessen​នៅ​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​កាត់ក្តី​ដ៏​ចម្លែក​មួយ ​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​មហាជន គឺ​រឿង​សត្វ​លា​មួយ​ក្បាល​ខាំ​កកេរ​រថយន្ត​ស្ព័​រ​«Mclaren»​ពណ៌​ទឹកក្រូច ព្រោះ​យល់​ថា ​ជា​ចំណី​របស់​វា ។ ម្ចាស់​លា​ត្រូវ​បង់ប្រាក់​សំណង​ដល់​ម្ចាស់​រថយន្ត​៥.៨០០​អឺ​រ៉ូ ។

កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៦ លោក​Markus Zahn​អាយុ​៤៩​ឆ្នាំ​ចត​រថយន្ត​នៅ​ក្បែរ​ក្រោលសេះ ។ ក្រោយមក​ជិះ​រថយន្ត​ត្រៀម​បើក​ចេញ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​មើល​កញ្ចក់​ខាងក្រោយ​ឃើញ​លា​មួយ​ក្បាល​ឈ្មោះ​«Vitus»​កំពុង​ខាំ​កកេរ​រថយន្ត​បណ្តាល​ឱ្យ​ខូចខាត ។

ប៉ូលិស​សន្និដ្ឋាន​ថា​លា​ប្រហែលជា​ឃើញ​ពណ៌​រថយន្ត​ស្រ​ដៀង​មើម​ការ៉ុត ទើប​គិត​ថា​ជា​ចំណី​របស់​វា​ក៏​ព្យាយាម​កកេរ ។ ម្ចាស់​រថយន្ត​យល់​ស្រប​តាម​ប៉ូលិស ហើយ​ទាមទារ​ថ្លៃ​ខូចខាត​៦០០០​អឺ​រ៉ូ ។

លទ្ធផល​បង្ហាញ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់​ម្ចាស់​លា​មិន​ព្រម​បង់ប្រាក់​សំណង​ទេ និង​តវ៉ា​ថា លោក​Markus​មិន​គួរ​ចត​រថយន្ត​នៅ​ក្បែរ​ក្រោលសេះ​ធ្វើ​ឱ្យ​រឿងហេតុ​បាន​រីក​រាលដាល​ដល់​តុលាការ ។ លទ្ធផល​នៃ​ការ​សម្រេច​នេះ​ម្ចាស់​លា​មានឱកាស​ប្តឹង​ទៅ​ឧទ្ធរណ៍​បន្ត ៕