ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ជូន​ម្តា​យមក​មន្ទីរពេទ្យ​ហើយ នៅ​ឆ្លៀត​បាន​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​បង​ប្អូន និង​អ្នក​រត់​ម៉ឺរ៉ក់​ម្នាក់ ខណៈ​ទើប​តែ​ជូន​ទៅ​ម្តាយ​មន្ទីរ​ពេទ្យ ស្រាប់តែ​ឆ្លៀត​…​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ទើបនឹង​មក​ពី​ទិញ​ថ្នាំ​ញៀន​ទុក​ពេល​យប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត តាម​ផ្លូវ​២៧១ ក្រុម​៣៤ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ ១-​ឈ្មោះ ចាន់ រ​ដ្ឋា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​កូន មុខរបរ​បិទ​តែម​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជា​ម្ចាស់​ថ្នាំ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ  ទី​២- ឈ្មោះ ចាន់ រ​ដ្ឋា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវជា​បង​បង្កើត ធ្វើការ​និង​ស្នាក់​នៅ​ជាមួយ​គ្នា ទី​៣-​ឈ្មោះ ម៉ៅ លី​ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាអ្នក​ជូន​២​នាក់​បង​ប្អូន​ទៅ​ទិញថ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ទាំង​៣​នាក់​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​សារធាតុ​ញៀន ។

បើ​តាម​សម្ដី​យុវជន​ជា​កូន​បាន​ប្រាប់​ថា កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៧ តុលា គាត់​បាន​ជូន​ម្ដាយ​មាន​ជំងឺ​ទឹកនោមផ្អែម​មក​សម្រាក​នៅ​មន្ទីរពេទ្យ លុះដល់​យប់​ខ្លាច​ងងុយ​មិន​អាច​កំដរ​ម្ដាយ​កើត ក៏​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ជូន​ទៅ​ទិញ​ថ្នាំ​ញៀន​១​កញ្ចប់​ក្នុង​តម្លៃ​១០​ម៉ឺន​រៀល​នៅ​សង្កាត់​ចាក់​អង្រែ​លើ យក​មក​ទុក​ជក់ ខណៈ​ពេល​ត្រលប់​មក​វិញ​ឈប់​នៅ​មុខ​មន្ទីរពេទ្យ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​តែ​ម្ដង ។

លោក ផ​ន អូន នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទំនប់​ទឹក ណ្ឌ​ចំការមន​បាន​ប្រាប់​ថា មុន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ កម្លាំង​សមត្ថកិច្ច​ល្បាត​ពួនស្ទាក់​បង្ការ​បទល្មើស ក៏​ប្រទះ​ឃើញ​បុរស​៣​នាក់ ដោយ​២​នាក់​អង្គុយ​ខាងក្រោយ​មានការ​សង្ស័យ​ក៏​ឆែក​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​លាក់​ទុក​ក្នុង​កញ្ចប់​បារី ទើប​ឃាត់​ទាំង​៣​នាក់​តែ​ម្តង ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​តាម​ច្បាប់ ៕