ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កម្ពុជា​រក​ឃើញ​មាន​អ្នកជំងឺ​មហារីក​សុដន់​វ័យក្មេង​ទៅ​ៗ ហើយ​គ្មាន​វ៉ាក់សាំង​ការពារ​ទេ​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺមហារីក​សុដន់ ច្រើន​តែ​កើត​មាននៅ​លើ​ស្ត្រី​ដែល​មាន​វ័យ​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ក៏​ពិតមែន តែ​នៅ​កម្ពុជា​កត់សម្គាល់​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺមហារីក​សុដន់ ច្រើន​តែ​កើត​មាននៅ​លើ​ស្ត្រី​ដែល​មាន​វ័យ​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ក៏​ពិតមែន តែ​នៅ​កម្ពុជា​ជំងឺមហារីក​សុដន់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា មាន​កើត​លើ​ស្ត្រី​វ័យក្មេង​ច្រើន​ជាង​មុន ។

លោក​សាស្ត្រាចារ្យ គួ​យ សំណាង នាយ​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​អោយ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ពិសេស​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​ឃើញ​ថា អ្នក​ដែល​កើត​មាន​ជំងឺមហារីក​ច្រើន​ជាងគេ គឺ​មាន​អាយុ​ចាប់ពី​៤៥​ឡើង​ទៅ ហើយ​មធ្យម​មាន​អាយុ​៣៥​ឡើង​។

លោក​សាស្ត្រាចារ្យ គួ​យ សំណាង បាន​បញ្ជាក់​ថា ៖ «​ក្នុង​នោះ​ផង​ដែរ យើង​ក៏​រក​ឃើញ​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​មាន​ស្ត្រី​វ័យក្មេង​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​មហា​រីក​កាច ដែល​អ្នកជំងឺ​ក្មេង​បំផុត​មាន​អាយុ​ត្រឹមតែ ១៨​ឆ្នាំ ប៉ុន្តែ​ករណី​នេះ គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ បើ​ទោះបីជា​ករណី​ជំងឺមហារីក​ស​ដ​ន់​នៅ​កម្ពុជា ដែល​រក​ឃើញ​កើត​មាន​លើ​ជន​រង​គ្រោះ​វ័យក្មេង មាន​ចំនួន​តិចតួច​ក៏​ពិតមែន តែ​វា​ជា​ហា​នី​ភ័យ​ដែល​គួរ​ឱ្យ​បារ​ម្ម​ណ៍​ផង​ដែរ សម្រាប់​ប្រជាជន​របស់​យើង ព្រោះ​ដោយសារ​ជំងឺ​នេះ​មិន​មាន​វ៉ាក់សាំង​ការពារ ដូច​ជា​ជំងឺមហារីក​មាត់ស្បូន​នោះ​ទេ​»​។

លោក​សាស្ត្រាចារ្យ គួ​យ សំណាង បាន​ពន្យល់​ថា កត្តា​ជំរុញ​នាំ​អោយ​កើត​មាន​ជំងឺ​មហា​រី​សុដន់​ចំពោះ​អ្នក​ដែល​មាន​អាយុ​តិច​នោះ គឺ​កត្តា «​ហ្ស៊ែ​ន បូក​រួម​ទៅ​នឹង​កត្តាបរិស្ថាន​ជុំវិញ​» ដែល​កត្តា​ទាំងនេះ​គឺជា​បញ្ហា​ដែល​មិន​អាច​ទប់ស្កាត់​បាន​។

សូម​ញ្ជា​ក់​ផង​ដែល​ថា ចាប់ពី​ដើម​ខែមករា ឆ្នាំ​២០១៧ រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខែ្ម​រ​-​សូ​វៀត​ផ្នែក​ជំងឺមហារីក ចំនួន​អ្នក​ដែល​កើត​មាន​ជំងឺមហារីក និង​បាន​មក​ទទួល​សេវា​ព្យាបាល គឺ​មាន​ចំនួន​១.១៤៨​នាក់ ហើយ​ក្នុង​នោះ​មាន​អ្នកជំងឺ​ដែល​កើត​ជំងឺ​មហា​រី​សុដន់​មាន​ជំ​នួន​ជាង​១៥០​នាក់​៕