ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរីទំនើប​​២​គ្រឿង​​ព​ន្លះ​ត្រង់​ចំណុច​ផ្លូវ​បំបែកជា​៤ ​មួយគ្រឿងក្រឡា.ប់ផ្ងារជើង​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្តម៉ាក​ FORD RANGER WILD TRACK មួយ​គ្រឿង ​ត្រូវ​​ក្រឡា.ប់​ បន្ទាប់​ពី​

​រាជធានីភ្នំពេញ ៖ រថយន្តម៉ាក​ FORD RANGER WILD TRACK មួយ​គ្រឿង ​ត្រូវ​​ក្រឡា.ប់​ បន្ទាប់​ពី​បុ.ក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ CR-V នៅ​ផ្លូវបំបែក​ជា​៤ ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឡើយ ។

ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំ​ណុ​ផ្លូវបំបែក​ជា​បួន​ ​តាម​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១០៨ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​បា​ន្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ម៉ាក​ FORD RANGER WILDTRACK ពណ៌​ទឹកប្រាក់ ដែល​មាន​ផ្លា​ក​លេខ ​រដ្ឋ​៣៣ 2-9797 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​មក​ដល់​ផ្លូវបំបែក​វិ​ថី​ព្រះ​នរោត្តម មិន​ប្រយ័ត្ន ក៏​បុ.ក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ CR-V ពណ៌​ទឹកប្រាក់ ដែល​មាន​ផ្លា​ក​លេខ ​ភ្នំពេញ​ 2V-2147 ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ តាម​បណ្តោយ​វិ​ថី​ព្រះ​នរោត្តមយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្តម៉ាក​ហ្វ​ត បាន​ក្រឡា.ប់ ចំណែក CR-V បាន​រង​ការ​ខូចខាត​មួយ​កំណាត់​ខាង​មុខ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ចុះ​មក​ធ្វើការ​វាស់វែង ព្រមទាំង​បាន​ស្ទូច​យក​រថយន្ត​ទាំង​២គ្រឿង​​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរ​បាល​​​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ