ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ទឹក​ហូរ​ច្រោះ​ផ្លូវ​ប្រទះ​ឃើញ​គ្រាប់បែក​៣​គ្រាប់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង បាន​ដើរ​តាម​ដងផ្លូវ ដែល​ទឹក​ហូរ​ច្រោះ​ផ្លូវ​នោះ រួច​ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង បាន​ដើរ​តាម​ដងផ្លូវ ដែល​ទឹក​ហូរ​ច្រោះ​ផ្លូវ​នោះ រួច​ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ ហើយ​បាន​រាយការណ៍​ជូន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក​ណ្តែ​ក ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រសាទ​បាគង ដើម្បី​យក​ទៅ​ប្រគល់​បន្ត​ទៅ​ឱ្យ​មន្ត្រី​អង្គការ​ស៊ី​ម៉ាក់ យក​ទៅ​កម្ទេច​ចោល ។ ហេតុ​ការ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​នោះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ថា ដោយ​មាន​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ ទើប​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ក​ណ្តែ​ក ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រសាទ​បាគង បាន​សហការ​ជាមួយ​មន្ត្រី​អង្គការ​ស៊ី​ម៉ាក់​ចុះ​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ក្នុង​នោះ​មាន ៖ ប្រភេទ​គ្រាប់​៨១mm ចំនួន​១​គ្រាប់​, ក្បាល​គ្រាប់​៦០mm ចំនួន​១​គ្រាប់​, កន្ទុយ​គ្រាប់​១០៧mm ចំនួន​១​គ្រាប់ ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​គ្រាប់​នោះ​មានឈ្មោះ សៅ ឆ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ ខណៈ​ពួក​គាត់​បាន​ដើរ​តាម​ផ្លូវ រួច​ក៏​ប្រទះ​ឃើញ​ពេល​ទឹក​ហូរ​ច្រោះ​ផ្លូវ ដែល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ ហើយ​បាន​មក​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​បាន​ប្រគល់​ឱ្យ​អង្គការ​ស៊ី​ម៉ាក់​យក​ទៅ​កម្ទេច​ចោល ៕