ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈកិច្ច​របស់​កងទ័ព យោធភូមិ​ភាគ​ទី​៥

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​កងទ័ព យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី ប្រធាន​តំបន់​១

ខេត្តបាត់ដំបង ៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​កងទ័ព យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី ប្រធាន​តំបន់​១ បាន​ដឹកនាំ​នាយទាហាន​ចំនួន​៨២​នាក់ មក​ពី​តាម​បណ្ដា​អង្គភាព​ចំណុះ​តំបន់សឹករង​បន្ទាយ​មាន​ជ័យ តាម​ខ្សែបន្ទាត់​ព្រំដែន ចុះ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែង​យល់​ស្តី​ពី​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​របស់​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៥ ដែល​ឈរជើង​នៅ​ចុង​ភ្នំ​ដងរែក ក្នុងភូមិ​រហាល​តា​កើត ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ទូច សា​វុ​ធ  មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ បាន​រាយការណ៍​ថា អង្គភាព​របស់​លោក​ឈរជើង​ទល់មុខ​កងទ័ព​ថៃ (​ក ឆ ត​) លេខ​១២៤ ចំណុះ​វរ​សេនា​ធំ​លេខ​១២​របស់​ថៃ ត្រង់​បង្គោល​សីមា​លេខ​២៩ និង​៣០ ស្ថិត​នៅ​ភូមិ​រហាល​តា​កើត ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលខុសត្រូវ​ភូមិសាស្ត្រ​ប្រវែង​៥,៤​គីឡូម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​លេខ​៥៨ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ខេត្តឧត្តរមានជ័យ ដែល​មាន​ប្រវែង​១៧៤​គីឡូម៉ែត្រ ហើយ​បាន​កសាង​ទីតាំង​អង្គភាព​នេះ​មក​តាំងពី​ឆ្នាំ​២០០៨ ដោយ​បាន​អនុវត្តន៍​តួនាទី​តាម​កាតព្វកិច្ច​ការពារ​ជាតិ និង​កសាង​អង្គ​ភាពរឹងមាំ​រហូត​បាន​ដល់​ថ្ងៃនេះ ក្រោម​ការ​ដឹកនាំ​បទបញ្ជា​របស់​ថ្នាក់លើ បាន​ដាក់​បទបញ្ជារ​កន្លង​មក ។

បន្ទាប់​មក​លោក​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៤ មេបញ្ជាការ​កង​ល្បាត​លេខ​៤ កងការពារ​ព្រំដែន​លេខ​៥០៣ និង​អង្គភាព​ផ្សេង​ៗ​ទៀត​តាម​ព្រំដែន បាន​ជួយ​កែ​ការ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ រក្សា​អនាម័យ ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ដឹកនាំ​បញ្ជា ជំរុញ​ការ​ដាំ​ដុះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បន្ថែម​ក្នុង​អង្គភាព និង​គ្រួសារ​កងទ័ព ព្រមទាំង​មេបញ្ជាការ​តាម​បណ្តា​អង្គភាព​ផ្សេង​ទៀត ដែល​បាន​មក​ចូលរួម​បាន​មាន​មតិ​កែ​លម្អ​ចំណុច​ខ្វះខាត និង​លើក​គំរូ​ល្អ​ទៅ​អនុវត្តន៍​តាម​អង្គភាព​ផ្សេង​ៗ​ទៀត ដើម្បី​ជំរុញ​ការ​រីក​ចំរើន​ឲ្យ​កើត​មាន​ឡើង​ដូច​ៗ​គ្នា​គ្រប់​ទីកន្លែង ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខ​វុ​ឌ្ឍី ប្រធាន​តំបន់​១​បន្ទាយ​មាន​ជ័យ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ថា ពិតមែនតែ​ទីកន្លែង​នៅ​ទី​នេះ​តូច ឬ​ធំ​មិន​សំខាន់ តែ​សំខាន់​កងកម្លាំង​នៅ​ទី​នេះ​បាន​ធ្វើ​មាន​ភាពល្អ​ប្រសើរ​ឡើង​ច្រើន ក្នុង​ផែនការ​ប្រឡងប្រណាំង​គ្រប់​ជាមួយ​កងអនុសេនាធំ​ទាំង​៦​ផ្សេង​ទៀត ដែល​កំពុង​ឈរជើង​តាម​ព្រំដែន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ឆមាស​កន្លង​ទៅ​នេះ​ដូច​គ្នា ។

លោក​ឧត្តមសេនីយ៍​បាន​ផ្តាំផ្ញើ​បន្ថែម​ទៀត​ថា ១.​សូម​បន្ថែម​ការ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​កង​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ២.​បែងចែក​រៀបចំ​កម្លាំង​ទទួលខុស​ត្រូវជា​ឆ្មាំ​ក្នុង​កិច្ច​ការពារ​ទឹកដី​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​អង្គភាព ៣.​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​កើត​បញ្ហា​អំពី​ការ​ជួញដូរ​អាវុធ​ជាតិ​ផ្ទុះ​ដែល​បាន​កើតឡើង​តាម​ព្រំដែន​ពី​កន្លែង​ផ្សេង​បាន​ឆ្លងកាត់​កន្លែង​យើង​ទទួលខុសត្រូវ ៤.​ត្រៀមកម្លាំង​អន្តរាគមន៍​សម្រាប់​ចុះ​ជួយ​ជា​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​មាន​គ្រោះ​ធម្មជាតិ ដែល​នាំ​ឲ្យ​អន្តរាយ​កើត​មាន​ឡើង និង​រួមចំណែក​ទប់ស្កាត់​រាល់​បទល្មើស​ដែល​តែងតែ​កើត​មាន និង​ឆ្លងកាត់​តាម​ព្រំដែន ៥.​ជំរុញ​ការ​អប់រំ​ចិត្តសាស្ត្រ គោរព​ច្បាប់​ចរាចរណ៍ បង្កើន​ការ​យល់​ដឹង​លើ​វិស័យ​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ ចៀសវាង​ការ​ឃោសនា​បោកប្រាស់​ពី​ពួក​អមិត្ត គោរព​តួនាទី​កងទ័ព​ត្រូវ​ស្មោះត្រង់ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​ភេរវកម្ម ប្រឆាំង​បដិវត្តន៍​ពណ៌ និង​ទី​៦.​រួមចំណែក​សហការ​ជួយ​ប្រមូល​ពន្ធ​ជូន​រដ្ឋ និង​សាង​អំពើ​ល្អ​ជាមួយ​មហាជន សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​អង្គភាព​បន្ថែម​ទៀត ទើប​មាន​សន្ទុះ​ការងារ​ខ្លាំង​បន្ថែម​ទៀត​ប្រកបដោយ​គុណភាព ៕