ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​កាំភ្លើង​កើនឡើង បន្ទាប់​ពី​មានការ​បា.ញ់ប្រហារ​

6 ឆ្នាំ មុន

អត្រា​លក់​កាំភ្លើង​បាន​ធ្លាក់​ចុះ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​

សហរដ្ឋអាមេរិក ៖ អត្រា​លក់​កាំភ្លើង​បាន​ធ្លាក់​ចុះ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​មក ប៉ុន្តែ​អត្រា​នេះ​បាន​ផ្លាស់​ប្តូរ​ភ្លាម បន្ទាប់​ពី​មានការ​បាញ់​សម្លាប់​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ក្នុង​ទីក្រុង Las Vegas ។ ទោះបី​យ៉ាងណា វា​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​អត្រា​លក់​កាំភ្លើង​កើនឡើង បន្ទាប់​ពី​ការ​បាញ់ប្រហារ​ជា​សាធារណៈ ។

យោង​តាម​លោក Rommel Dionisio ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Aegis Capital និង​ជា​អ្នកជំនាញ​ម្នាក់​ក្នុង​វិស័យ​កាំភ្លើង និយាយ​ថា ការ​លក់​កាំភ្លើងខ្លី​បាន​កើនឡើង​៦២% ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់​ពី​ការ​បាញ់ប្រហារ​ក្នុង​ទីក្រុង San Bernardino ដែល​បង្ក​ឲ្យ​មនុស្ស​១៤​នាក់​បាត់បង់​ជីវិត និង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ វា​ក៏​បាន​កើនឡើង​ប្រមាណ​២០% ក្នុង​ខែមិថុនា កក្កដា និង​សីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​ការ​វាយប្រហារ​ក្នុង​ក្លិប​រាត្រី Pulse នា​ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ទីក្រុង Orlando ដែល​ធ្វើ​ឲ្យ​មនុស្ស​៤៩​នាក់​បាត់បង់​ជីវិត​ផង​ដែរ ។

ការ​បាញ់ប្រហារ​ក្នុង​រដ្ឋ Las Vegas នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​៥៩​នាក់​បាត់បង់​ជីវិត និង​៥០០​នាក់​ទៀត​រង​របួស ហើយ​វា​អាច​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ចាប់ផ្តើម​ទិញ​កាំភ្លើង​កាន់តែ​ខ្លាំង​ឡើង ។

លោក Dionisio បាន​និយាយ​ថា ៖« ហេតុការណ៍​ក្នុង​រដ្ឋ Las Vegas អាច​បង្ក​ឲ្យ​តម្រូវការ​កាំភ្លើង​ក្នុង​រយៈពេល​ខ្លី​កើនឡើង ព្រោះ​មនុស្ស​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន »។

កាំភ្លើង​ក៏​ជា​អាជីវកម្ម​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​លោក Dionisio ព្យាករ​ថា ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ទិញ​កាំភ្លើង​ប្រមាណ​ពី​១៥ ទៅ​១៦​លាន​គ្រឿងក្នុង​១​ឆ្នាំ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន IBIS World ឲ្យ​ដឹង​ថា ហាង​លក់​កាំភ្លើង និង​គ្រាប់កាំភ្លើង​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​៨,៦​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ​២០១៦។

ចំនួន​កាំភ្លើង​ដែល​ស្តុក​ទុក​ក៏​កើនឡើង​ដែរ បន្ទាប់​ពី​ការ​បាញ់ប្រហារ​នៅ​ក្លិប Pulse និង​ក្នុង​ទីក្រុង San Bernardino ដោយ​មួយ​ផ្នែក​មក​ពី​ការ​សន្យា​ពង្រឹង​ច្បាប់​អាវុធ​របស់​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama)  ៕