ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ក្រុមហ៊ុន អង្គរ​ហ្គ្រី​ន បញ្ជាក់​អំពី​បញ្ហា​រឿង​ថ្នាំ​កសិកម្ម

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជា​កសិករ​ទទួល​រង​ផល​ប៉ះពាល់​ដល់​ដំណាំ​ពោត ដោយសារ​ការ​ទិញ​ថ្នាំ​កសិកម្ម​ពី​ស្តង់​យក​ទៅ​បា.ញ់​លើ​ដំណាំ​របស់​ពួក​គាត់

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជា​កសិករ​ទទួល​រង​ផល​ប៉ះពាល់​ដល់​ដំណាំ​ពោត ដោយសារ​ការ​ទិញ​ថ្នាំ​កសិកម្ម​ពី​ស្តង់​យក​ទៅ​បាញ់​លើ​ដំណាំ​របស់​ពួក​គាត់ ហើយ​ត្រូវ​បាន​ងាប់ និង​ខូចខាត​អស់​ជា​ច្រើន​ហិ​កតា កាលពី​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ ខាង​មន្ទីរ​កសិកម្ម​ខេត្ត បាន​ហៅ​តំណាង​ក្រុមហ៊ុន “​អង្គរ​ហ្គ្រី​ន​” ឱ្យ​ជួប​ពិភាក្សា និង​រក​ដំណោះស្រាយ​ជូន​ប្រជា​កសិករ ដែល​មាន​ផល​ប៉ះពាល់​ទាំងនោះ​ជាង​១០​គ្រួសារ​។ ក្រោយ​ពី​ប្រជុំ​រួច​មក ខាង​មន្ទីរ​ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន និង​ប្រជា​កសិករ​ទាំងអស់ បាន​ចុះ​ទៅ​កន្លែង​ពិសោធន៍​ថ្នាំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ ប្រជា​កសិករ​ដែល​រង​ផល​ប៉ះពាល់​ទាំងនោះ បានឱ្យ​អះអាង​ថា ពួក​គាត់​បាន​ទិញ​ថ្នាំ​បាញ់​ស្មៅ​ពី​ស្តង់​លក់​ថ្នាំ​កសិកម្ម​នានា​នៅ​ក្នុង​ក្រុងប៉ៃលិន យក​ទៅ​បាញ់​លើ​ដំណាំ​ពោត​របស់​ពួក​គាត់ ដើម្បី​ប៉ូវ និង​កំចាត់​ស្មៅ​ឱ្យ​ដំណាំ​ទទួលផល​ល្អ ដែល​មានឈ្មោះ​ថ្នាំ​“​អង្គរ​ឧត្តរ​” និង​លាយ​ជាមួយ​ថ្នាំ​ផ្សេង​ៗ​ទៀត​ដែល​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​។

ពួក​គាត់​បន្ត​ថា ក្រោយ​ពី​បាន​ប្រើ​ថ្នាំ​ទាំងនោះ​រួច​មក រយៈពេល​ប្រមាណ​៤​ទៅ​៥​ថ្ងៃ ស្រាប់តែ​ដំណាំ​ពោត​របស់​ពួក​គាត់​ប្រែ​ទៅ​ជា​ក្រហម ងាប់​អស់​តែ​ម្តង ដែល​កន្លង​មក​ពួក​គាត់​ប្រើ​ដូច​គ្នា​នេះ​ដែរ មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ទេ ហើយ​ក្រោយ​ពី​មាន​បញ្ហា​ខាងលើ ពួក​គាត់​ក៏​បាន​នាំ​គ្នា​មក​រាយការណ៍​ទៅ​ខាង​ម្ចាស់​ស្តង់​លក់​ថ្នាំ​កសិកម្ម និង​បន្ត​រាយការណ៍​ជូន​ទៅ​ខាង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​។ បើ​តាម​លោក ចាន់ សុ​ភក្ត្រ តំណាង​ក្រុមហ៊ុន “​អង្គរ​ហ្គ្រី​ន​អ៊ិ​ន​វេស​មេន​អេ​ន​ឌី​វេឡុ​ប​មេន​លីមីត​ធី​ត​” (​អេ​ជី​អាយ​ឌី​) បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​ជា​ក្រុមហ៊ុន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ពី​ក្រសួងពាណិជ្ជកម្ម ជា​ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ទទួលខុសត្រូវ មាន​កម្រិត​តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​។ គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន​ទាំងអស់ សុទ្ធតែ​មា​នប​ញ្ចី​ការ​ត្រឹមត្រូវ ពី​ក្រសួងកសិកម្ម និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​បញ្ហា​ដែល​កើតឡើង បណ្តាល​ឱ្យមក​ពី​ផលិតផល​របស់​ខ្លួន ដោយ​មាន​តម្លាភាព ព្រមទាំង​មាន​ភស្តុ​តាង​បញ្ជាក់​ច្បាស់លាស់​។

លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន​មាន​ថ្នាំ​ឈ្មោះ “​អង្គរ​ឧត្តរ​” ដែល​មាន​បញ្ហា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ចំពោះ​ថ្នាំ​នេះ​ដែរ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​កសិករ ដាំ​ដំណាំ​ពោត ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ​ទូ​ទាំង​ប្រទេស ដោយ​ធ្វើ​ឱ្យ​មានការ​លក់ដាច់​ស្តុក​ជា​ញឹកញាប់ ហើយ​ត្រូវ​បាន​លក់ និង​ប្រើប្រាស់​ដោយ​កសិករ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អស់​រាប់រយ​កេស​រួច​មក​ហើយ ដោយ​មិន​ធ្លាប់​មាន​បញ្ហា​ងាប់​ដំណាំ​ពោត​នោះ​ទេ ពិសេស​ទៅ​ទៀត ចំពោះ​ថ្នាំ​ខាងលើ ខាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ការ​ហាមឃាត់ ចំពោះ​ពូជ​ពោត​មួយ​ចំនួន​នៅ​លើ​សំបក​ដប ដោយ​បកប្រែ​ជា​អក្សរ​ខ្មែរ​ថែម​ទៀត​ផង​។ ក្នុង​នោះ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​សិក្សា និង​សម្រេចចិត្ត​ធ្វើ​ពិសោធន៍​ថ្នាំ​ពាក់ព័ន្ធ​ទាំងនោះ​ឡើង​វិញ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​មាន​តម្លាភាព​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ​ដូច​ជា កសិករ​បាន​ទិញ​ថ្នាំ​បាញ់​ស្មៅ​ពោត​ពី​ស្តង់​យក​ទៅ​បាញ់​ដោយ​ប្រើ​ថ្នាំ​អង្គរ​ឧត្តរ លាយ​ជាមួយ​ថ្នាំ​បាញ់​ស្មៅ​ជា​ផលិតផល​ថៃ​២​មុខ​ទៀត​។ ចំពោះ​បច្ចេកទេស​ប្រើ​វិញ​ខាង​ជំនាញ​ពន្យល់​ថា ការ​ប្រើ​ថ្នាំ​អង្គរ​ឧត្តរ​កម្រិត​១០​សេ​សេ​ដាក់​ទឹក​៥​លី​ត្រ ជា​លទ្ធផល​ស្មៅ​ងាប់​ល្អ ហើយ​ពោត​លូតលាស់​ធម្មតា​។ តែបើ​ប្រើប្រាស់​ហួស​កម្រិត​ខុស​បច្ចេកទេស​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រុមហ៊ុន អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណាំ​របស់​ខ្លួន​។

ចំណែក​លោក ឆាង សត្យា ប្រធាន​ការិយាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ពិសោធន៍​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ឃើញ​ថា ថ្នាំ​អង្គរ​ឧត្តរ​របស់​ក្រុម​អង្គរ​ហ្គ្រី​ន គឺ​មានច្បាប់​ត្រឹមត្រូវ និង​មានគុណ​ភាព​ខ្ពស់ ហើយ​បញ្ហា​ពោត​ងាប់​នេះ បណ្តាល​មក​ពី​កសិករ​បាញ់ថ្នាំ​ដោយ​ប្រើប្រាស់​ថ្នាំ​ដទៃ​ទៀត​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ដោយ​មិន​បាន​បក​ប្រែជា​ភាសា​ខ្មែរ និង​ប្រើប្រាស់​លើស​កម្រិត ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ទាំងអស់ ប្រើប្រាស់​ថ្នាំ​កសិកម្ម ឬ​ជីគីមី ដែល​ជា​របស់​ក្រុមហ៊ុន​ស្របច្បាប់ ព្រោះ​គេ​មាន​បក​ប្រែជា​ភាសា​ខ្មែរ​ងាយ​យល់​ស្រួល​ក្នុង​ការ​ប្រើប្រាស់​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ស្របច្បាប់​គឺ​គេ​ទទួលខុសត្រូវ​រាល់​បញ្ហា​ប៉ះពាល់​ទាំងឡាយ ចំពោះ​ប្រជា​កសិករ​យើង  ដែល​បាន​ទិញ​ថ្នាំ​កសិកម្ម​យក​ទៅ​ប្រើប្រាស់​៕