ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ឆ្លើយ​តប​ជំនួស​អ្នក​នាង​ហ៊ឹម ស៊ី​វន ចំពោះ​ការ​រិះគន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ចេញ​មុខ​ជំនួស​អ្នក​នាង​ហ៊ឹ​ម ស៊ី​វន ដែល​រង​ការ​រិះគន់​ថា​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ចេញ​មុខ​ជំនួស​អ្នក​នាង​ហ៊ឹ​ម ស៊ី​វន ដែល​រង​ការ​រិះគន់​ថា​ ចំអក​ដល់​បេ​ក្ខ​នារី​ម្នាក់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង «​សំនៀង​ឯក​» របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ។

ការ​ចេញ​មុខ​បកស្រាយ​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ពី​ការ​ផ្តល់​យោបល់​របស់​អ្នក​នាង​ហ៊ឹ​ម ស៊ី​វន ចំពោះ​បេ​ក្ខ​នារី​ប្រឡង​ម្នាក់​ដែល​គេ​យល់​ថា​ជា​ការ​ចំអក​ជាង​ការ​ផ្តល់​ដំបូន្មាន ។

ចំហាយ​រិះគន់​កើតជា​មាន​ជា​បន្តបន្ទាប់ ក្រោយ​ពេល​វី​ដេ​អូ​នោះ​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ហេតុ​នាំ​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ជា​គណៈកម្មការ​ម្នាក់​ក្នុង​កម្មវិធី​នោះ​ចេញ​មុខ​បកស្រាយ​ជំនួស​អ្នក​នាង​ហ៊ឹ​ម ស៊ី​វន ។

អ្នក​នាង​កែវ ពេ​ជ្ជ​តា ចាត់​ទុក​ការ​រិះគន់​ទៅ​លើ​អ្នក​នាង​ហ៊ឹ​ម ស៊ី​វន គឺ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រោះ​អ្នក​នាង​មិន​មាន​ចេតនា​ណាមួយ​មើលងាយ​បេ​ក្ខ​នារី​ប្រឡង​ទេ ។

តាម​រយៈ​សារ​វែង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​ខ្លឹមសារ​ថា «​ប៉ុន្មាន​ថ្ងៃនេះ​ក្នុង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ហាក់​គ្រប​សង្កត់​ទៅ​លើ​អ្នក​បង​ហ៊ឹ​ម ស៊ី​វន ខ្លាំង​ណាស់ ។ ក្នុង​នាម​នាង​ខ្ញុំ​ជា​អ្នក​រួមការ​ងារ នាង​ខ្ញុំ​សូម​ចិត្ត​បងប្អូន កុំ​រិះគន់ និង​មើល​គាត់​ក្នុង​ផ្លូវ​អាក្រក់​អី គាត់​មិន​មាន​បំណង​មាក់ងាយ​ដល់​បេ​ក្ខ​នារី​ណា​ម្នាក់​ដូច​ការ​មើលឃើញ​នោះ​ទេ ។ សូម​ចាត់​ទុក​ថា​បងស្រី​គាត់​និយាយ​ត្រង់​ពេក​ទៅ​ចុះ តែ​ក៏​ជា​បទ​ពិសោធន៍​សម្រាប់​អ្នក​ប្រលង​ដែរ ។ ពាក្យចាស់​ពោល​ថា ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឱ្យ​យក ។ កោ​ក​ៗ សឹក​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី​។ អ្នក​ដែល​ត្រង់​រមែង​ទទួល​រង​របួស​ច្រើន​ជាង​អ្នក​ក្រឡិចក្រឡុច ។ ការ​ដែល​អាច​ទទួលយក​បាន​នូវ​គ្រប់​រស់ជាតិ​ក៏​ជា​ភាពរឹងមាំ​សម្រាប់​ខ្លួនឯង​ដែរ ។ គ្មាន​ការ​បង្រៀន​ណា​ដែល​ត្រជាក់​ស្រេ​បរ​ហូត​នោះ​ទ ។

សូម​បញ្ចប់រឿង​នេះ​សិន​ចុះ ។ ងាក​មក​មើល​អត្ថបទ​ដែល​សរសេ​ដោយ​ព័ត៌មាន​មួយ​នេះ​ម្តង​។ តើ​បងប្អូន​យល់​ទេ​ថា​គាត់​ចង់​សរសេរ​ពី​អ្វី? តើ​គាត់​សរសេរ​ខុស ឬ​ខ្ញុំ​មើល​ច្រឡំ ? ម៉េច​ក៏​ច្របូកច្របល់​អី​ម្ល៉េះ? លេងសើច​ពេក​ហើយ ព័ត៌មាន អីុ​ចឹ​ង​ៗ ក៏​ចេះ​តែ​លើកយក​មក​ផ្សាយ​ឱ្យ​ខូច​កិត្តិយស​គេ​ដែរ ។ តើ​នរណា​បង្រៀន​គាត់​ឱ្យ​សរសេរ​បែប​ហ្នឹង ? ណ្ហើយ​កុំឱ្យ​ហត់​ភ្នែក ខ្ញុំ​សូម​ចាប់​យកខ​មិន​មក​ពិចារណា​វិញ ។ បងប្អូន​ទស្សនិកជន​ជាទី​គោរព ! បើ​យើង​និយាយ​រឿង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ពី​មហាជន យើងខ្ញុំ​ទទួលយក​បាន​ដោយ​រីករាយ ។ ប៉ុន្តែ​ការ​រិះគន់​របស់​ម្នាក់​នេះ​ចូល​លក្ខណៈ​លើស ហើយ​លើស​ខ្លាំង​ទៀត​ផង ។ លើស​ខ្លាំង​នោះ​គឺ ទី​១ តើ​ហេតុ​អី​ក៏​ត្រូវ​រាលដាល​ដល់​កម្មវិធី​សំនៀង​ចែងចាំង​ដែរ ? ចង់​ផ្លែផ្កា​ឱ្យ​នរណា ?  ឱ្យ​ខ្ញុំ ? 

ទី​២ តើ​ហេតុ​អី​ក៏​អ្នក​រិះគន់​ម្នាក់​ហ្នឹង​ព្យាយាម​ប្រៀបធៀប​កម្មវិធី​នេះ ជាមួយ​កម្មវិធី​នោះ​ម្ល៉េះ​ទាំង​ដឹង​ថា «​សំនៀង​ឯក​» ជា​កម្មវិធី​ជាតិ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ? មាន​បំណង​អី? ស្អប់​ខ្មែរ? មិន​ចង់​ឃើញ​ខ្មែរ​រីក​ចម្រើន ? សូម​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ទាំង​ខ្ញុំ ទាំង​គេ​សូម​អបអរ ដែល​ទូរទស្សន៍​ក្នុងស្រុក​មានកម្ម​វិធី​ពី​បរទេស​មក​ផ្សព្វផ្សាយ ប៉ុន្តែ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ទាំងមូល​មិនបាច់​ធ្វើ​អី​ទេ​ចាំតែ​យក​ពី​គេ ត្រាប់​តាម​គេ​រហូត​ទៅ​ឬ​យ៉ាងម៉េច? ហើយ​ក្រែង​យើង​ហ្នឹង​ដែល​ចង់ឱ្យ​ខ្មែរ​មាន​អ្វី​ដែល​ជា​របស់​ខ្មែរ​មិន​លួច​ចម្លង​នោះ​អី រួច​គិត​ឃើញ​យ៉ាងម៉េច​មក​ដើរ​ស្រែក​ជេរ ស្រែក​រិះគន់​ទើស​ទាស់​មិន​សម្រាក​ដូច្នេះ ? ឬ​ក៏​យល់​ថា​ខ្លួន​គាត់​អស្ចារ្យ​ណាស់​ដែល​អង្គុយ​ត្រេកត្រអាល​ជាមួយ​តែ​កម្មវិធី​គេ ហើយ​ភ្លេច​កំណើត​ខ្លួន?  តើ​ហេតុ​អី​ក៏​អ្នក​រិះគន់​ម្នាក់​ហ្នឹង​ចូល​ចិត្ត​យក​មនុស្ស​មក​ប្រៀបធៀប​គ្នា​ម្ល៉េះ ? ឬ​គាត់​កំពុង​ព្យាយាម​ឱ្យ​អ្នកសិល្បៈ​ខាំ​គ្នា​ដោយសារ​ប្រយោជន៍​បន្តិចបន្តួច​ហ្នឹង ? ឬ​ចង់ឱ្យ​តារា និង​ទូរទស្សន៍​មើល​មុខ​គ្នា​មិន​ចំ ? ហើយ​ហេតុ​អី​ក៏​ដឹង​ថា​ទូរទស្សន៍​ទាំងនោះ​មិន​ត្រូវការ​ពេ​ជ្ជ​តា ?  មាត់​អត់​គំរប បើ​មិន​ដឹង​​រឿង​សូមកុំ​ចេះ​តែ​មាន​ប្រសាសន៍​ទាន​» ។

បើ​តាម​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា កម្មវិធី​ប្រឡង​ចម្រៀង​«​សំនៀង​ចែងចាំង​»​មិន​បន្ត​គឺ​គ្មាន​ពាក់ព័ន្ធ​អ្វី​នឹង​ការ​ដើរ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ថ្មី​របស់​ពេ​ជ្ជ​តា​ទេ ហើយ​កម្មវិធី​ទាន់សម័យ​កម្រិត​ពិ​លោក​នៅ​ទូរទស្សន៍​ដែល​អ្នក​កំពុង​តែ​អួត​នោះ​ក៏​ធ្លាប់​បាន​អញ្ជើញ​ពេ​ជ្ជ​តា​មិនដឹង​ជា​ប៉ុន្មាន​សិប​ដង​ហើយ​ដែរ ប៉ុន្តែ​លក្ខណៈ​ចំ​ពេល​ពេ​ជ្ជ​តា​ជាប់​កិច្ចការ​មិន​អាច​ទទួល​បាន ។ ហេតុ​អី​ក៏​ត្រូវ​បន្ទោស​ពេ​ជ្ជ​តា​ដែរ ? ខ្លួន​គាត់​កំពុង​រិះគន់​គេ​ថា​មិន​ចេះ​ធ្វើការ រិះគន់​ឱ្យ​សម​តួនាទី​ជា​មេ​ប្រយោគ ប៉ុន្តែ​ខ្លួន​គាត់​បែរជា​រិះគន់​មក​លើ​អ្នក​ដទៃ​ទាំង​លំអៀង មើលងាយ ដោយ​គំនិត​រាក់​កំភែល​ទៅ​វិញ ! ការ​រិះគន់​បែប​នេះ គឺ​ក្នុង​បំណង​ចំអក សើចយំ និង​បញ្ឈឺ​ដើម្បី​ឱ្យ​សប្បាយចិត្ត​តែ​ខ្លួនឯង​ប៉ុណ្ណោះ​គ្មាន​ចេតនា​ស្ថាបនា​អ្វី​ទេ ។ បើ​តែ​យ៉ាងនេះ​ថ្ងៃ​ណា​ទើប​អ្នកចេះ​ដឹង​មានឱកាស​បញ្ចេញស្នាដៃ​ទៅ ? ហើយ​តើ​គុណភាព​ពិត​នៅឯណា​បើ​ពួក​គេ​ចូល​ចិត្ត​ផ្អែម បញ្ចើចបញ្ចើរ បោក​បន្លំ ហើយ​មិន​ហ៊ាន​ទទួលយក​ការណ៍​ពិត​ផង ? ស្រែក​រក​របស់ Original តែ​ខ្លួន​កំពុង​តែ​ឱប​របស់ Copy ឡើង​បែកញើស​ដៃ មិន​ចេះ​ខ្មាស​គេ ។

សូម​រំលឹក​ផង​ថា គ្មាន​បរទេស​ណា​គេ​មក​ធ្វើបាប​ខ្មែរ​ទេ បើ​ខ្មែរ​គ្នា​ឯង​មិន​ធ្វើបាប​គ្នា ហើយ​បើ​បរទេស​ឈ្នះ​យើង​នោះ​ក៏​មិនមែន​ព្រោះតែ​បរទេស​គេ​ខ្លាំង​ដែរ គឺ​មក​ពី​ខ្មែរ​ខ្លួនឯង​ហ្នឹង​ខ្សោយ ។ ពាក្យពិត​រែង​ស្លែង ។ ទោះជា​យ៉ាងណា​ក្តី ពេ​ជ្ជ​តា​នៅ​តែ​មិន​ខ្លាច » ៕