ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​សុំ​កៅអីអង្គុយ​មិន​ក្រោក​ក៏​អង្គុយ​លើ​ភ្លៅ​នៅ​លើ​រថភ្លើង
លោកយាយ​ជនជាតិ​ចិន​ម្នាក់​សុំ​បុរស​ម្នាក់​អង្គុយ​នៅ​លើ​រថភ្លើង ប៉ុន្តែ​គេ​មិន​ព្រម​ងើប​គាត់​ក៏​អង្គុយ​លើ​ភ្លៅ​ធ្វើ​ព្រងើយ ។

១-​សុំ​កៅអីអង្គុយ​មិន​ក្រោក​ក៏​អង្គុយ​លើ​ភ្លៅ​នៅ​លើ​រថភ្លើង
លោកយាយ​ជនជាតិ​ចិន​ម្នាក់​សុំ​បុរស​ម្នាក់​អង្គុយ​នៅ​លើ​រថភ្លើង ប៉ុន្តែ​គេ​មិន​ព្រម​ងើប​គាត់​ក៏​អង្គុយ​លើ​ភ្លៅ​ធ្វើ​ព្រងើយ ។

២-​លួច​ហុត​ស៊ុប​អតិថិជន​រួច​នោម​ដាក់​វិញ
ស្ត្រី​ម្នាក់​ចំអិន​ស៊ុប​ឱ្យ​ប្តី ហើយ​ជួល​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​យក​ស៊ុប​នោះ​ទៅ​កន្លែងធ្វើការ ។ នៅ​តាម​ផ្លូវ​បុគ្គលិក​នោះ​លួច​ហុត​ស៊ុប​អស់​ពាក់កណ្តាល​ចាន រួច​នោម​បំពេញបន្ថែម ។

៣-​ពលរដ្ឋ​ក្រុង​បា​សេ​ឡូ​ណា​ធ្វើ​បាតុកម្ម​ទាមទារ​ឯករាជ្យ
ពលរដ្ឋ​ជា​ច្រើន​សែន​នាក់​បាន​ដើរ​ជា​ក្បួន​តវ៉ា​នៅ​ក្រុង​បា​សេ​ឡូ​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដើម្បី​ទាមទារ​ឯករាជ្យ​ដោយ​បំបែក​ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ ត្រូវ​រដ្ឋាភិបាល​រារាំង ។

៤-​អា​មេ​រិ​ក​ជួយ​សត្វ​ហ្វូ​ក​ដែល​ទើរ​លើគោក​ដោយសារ​ព្យុះ
ឥទ្ធិពល​ព្យុះ​Irma​នៅ​ភាគ​ខាងលិច​រដ្ឋ​ផ្ល​រី​ដា​ធ្វើ​ឲ្យ​សត្វ​ហ្វូ​ក​(Fok)​ជា​ច្រើន​ក្បាល​ទើរ​លើ​ឆ្នេរ​ត្រូវ​បាន​ពលរដ្ឋ​ជួ​យស​ង្គ្រោះ ។

៥-​ខ្យល់ចាប់​ដួល​នៅ​កណ្តាលផ្លូវ​រថយន្ត​បើក​កាត់​ជាង​២០​គ្រឿង​គ្មាន​នរណា​ម្នាក់​ចុះ​ជួយ
បុរស​ជនជាតិ​ចិន​ម្នាក់​ខ្យល់ចាប់​ដួល​ដេក​នៅ​លើ​ផ្លូវ ហើយ​មាន​រថយន្ត​ឆ្លងកាត់​ជាង​២០​គ្រឿង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ឈប់​ចុះ​ជួយ​ទេ ។ ចាត់​ទុក​ថា​ជា​រឿង​អ​សីលធម៌​បំផុត​នៅ​ចិន ។

៦-​យន្តហោះ​បុក​ដើមឈើ​នៅ​អា​មេ​រិ​ក
បុរស​ចំណាស់​ម្នាក់​បើក​យន្តហោះ​ធុន​តូច​ជ្រុល​ទៅ​បុក​ដើមឈើ និង​ធ្លាក់​ទៅ​ទីលាន​ចំណតរថយន្ត​ក្បែរ​អាកាសយានដ្ឋាន​«​រ៉ូ​ប៊ើ​ត​សុ​ន​»​ក្នុង​ទីក្រុង​Plainville​រដ្ឋ​ខុន​ណេ​ក​ទី​កាត់ សហរដ្ឋអាមេរិក តែ​សំណាងល្អ​ដែល​អាកាសយានិក​រូប​នេះ​រង​របួស​តិចតួច ។

៧-​រថភ្លើង​មាន​លក់​កាហ្វេ​សម្រាប់​ឆ្មា
កាល​ដើម​ឡើយ​កាហ្វេ​ឆ្មា​មាន​តែ​នៅ​ជប៉ុន បច្ចុប្បន្ន​បាន​កើត​មាននៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​នោះ​រួម​ទាំង​ថៃ​ផង​ដែរ អាច​ជា​ការ​ពេញ​និយម​របស់​ពលរដ្ឋ​ទូទៅ ។

៨-​ឆ្កែ​ស៊ី​សារធាតុ​កូ​កា​អុ​ី​ន​ជ្រុល​ញៀន​ខាំ​ម្ចាស់
ឆ្កែ​មួយ​ក្បាល​បាន​ខាំ​ម្ចាស់​ស្លាប់​នៅ​ទីក្រុង​ឡុ​ង​ដ៍​ដោយសារ​វា​ស៊ី​កូ​កា​អីុ​ន​ញៀន​លើស​កម្រិត ទើប​ប្រព្រឹត្ត​បែប​នេះ ។

៩-​យាន​«Soyuz»​បញ្ជូន​មនុស្ស​អវកាស​អា​មេ​រិ​ក​និង​រុ​ស្ស៊ីទៅ​លំហ
មនុស្ស​អវកាស​អា​មេ​រិ​ក​២​នាក់​និង​រុ​ស្សុ​ី​បាន​ធ្វើ​ដំណើរ​ដោយ​យាន​Soyuz​ឆ្ពោះទៅ​ចំណត​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ២០១៧ ។

៥-​ពលរដ្ឋ​ផ្ល​រី​ដា​ភ័យ​ខ្លាច​ដែល​ក្រពើ​មាននៅ​ពាសពេញ
ក្រពើ​មួយ​ក្បាល​កំពុង​ដើរ​ឆ្លងផ្លូវ​នៅ​ក្រុង​ម៉េ​ល​ប៊​ន រដ្ឋ​ផ្ល​រី​ដា ក្រោយ​ពី​កើត​មាន​ព្យុះ Irma បោកបក់​និង​ធ្វើ​ឱ្យ​សត្វ​កាច​សាហាវ​ជា​ច្រើន​មាន​មីរដេរដាស ៕