ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​លើ​ពិភពលោក​ដែល​មាន​ជំងឺមហារីក​សុដន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ គឺជា​ជំងឺ​ដ៏​កាច​សាហា.វ និង​បាន​ឆក់​យក​ជីវិត​ស្ត្រី​ខ្មែរ និង​បរទេស​ជា​ច្រើននាក់​។ ជំងឺ​នេះ​មិន​ប្រកាន់​ថា

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ គឺជា​ជំងឺ​ដ៏​កាច​សាហាវ និង​បាន​ឆក់​យក​ជីវិត​ស្ត្រី​ខ្មែរ និង​បរទេស​ជា​ច្រើននាក់​។ ជំងឺ​នេះ​មិន​ប្រកាន់​ថា អ្នក​មក​ពី​គ្រួសារ​ក្រីក្រ ឬ​អ្នកមាន​លំដាប់​សេដ្ឋី​នោះ​ទេ ជាក់ស្តែង​មាន​កំពូល​តារា​ល្បី​ជា​ច្រើន​លើ​ពិភពលោក​បាន​រក​ឃើញ​ថា មាន​ជំងឺ​នេះ ហើយ​ខ្លះ​ក៏​កំពុង​ប្រឈម​នឹង​ជំងឺ​ឈាម​ត្រជាក់​នេះ​ផង​ដែរ ។

តារា​ដែល​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ៖

១. Angelina Jolie ៖
​    អាយុ​នៅ​ពេល​ធ្វើ​រោគវិនិច្ឆ័យ ៖ ៣៧
បន្ទាប់​ពី​ការ​ធ្វើតេស្ត​បាន​បង្ហាញ​ថា លោកស្រី​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​សុដន់ លោកស្រី Jolie បាន​វះកាត់​កោសិកា​មហារីក​សុដន់​២​ដង​ក្នុង​ខែកុម្ភៈ លោកស្រី​បាន​ប្រាប់​កាសែត New York Times ក្នុង​អត្ថបទ​មួយ​ក្នុង​ខែឧសភា​ឆ្នាំ​២០១៣ ។

២. MELISSA ETHERIDGE ៖ 
     ​អាយុ​នៅ​ពេល​ធ្វើ​រោគវិនិច្ឆ័យ ៖ ៤៣
នៅ​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ទទួល​បាន​ពានរង្វាន់ Grammy Awards ឆ្នាំ​២០០៥ ជាមួយនឹង​ការ​សម្តែង «Piece of My Heart» របស់ Janis Joplin នាង​បាន​សម្ដែង​ដោយ​ក្បាល​ត្រងោល​ដែល​ជា​ការ​រំលឹក​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ​រោគ​មហារីក​សុដន់​របស់​នាង​កាលពី​ខែតុលា ឆ្នាំ​២០០៤ ។ នាង​បាន​ប្រកាសប្រាប់​ប្រជាជន​ថា «​ខ្ញុំ​មាន​អារម្មណ៍ល្អ​ខ្លាំង​ណាស់​» ។

៣. CHRISTINA APPLEGATE ៖
​     អាយុ​នៅ​ពេល​ធ្វើ​រោគវិនិច្ឆ័យ ៖ ៣៦
បន្ទាប់​ពី​មើល​ម្តាយ​របស់​នាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​២​ដង​រួច​មក Applegate ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​សុដន់​នៅ​ខែសីហា ឆ្នាំ​២០០៨ និង​បាន​វះកាត់​កោសិកា​មហារីក​២​ដង ទោះ​បីជា​ជំងឺមហារីក​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សុដន់​តែ​មួយ​ក៏​ដោយ ។ « ពេល​ខ្លះ​ខ្ញុំ​យំ ពេល​ខ្លះ​ខ្ញុំ​ស្រែក​ហើយ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់​» តួឯក​ស្រី​នេះ​ឥឡូវនេះ​គ្មាន​ជំងឺមហារីក និង​ជា​ម្តាយ​របស់​កូនស្រី​អាយុ​៤​ឆ្នាំ ។

៤. KYLIE MINOGUE ៖
     អាយុ​នៅ​ពេល​ធ្វើ​រោគវិនិច្ឆ័យ ៖ ៣៦
បន្ទាប់​ពី​ធ្វើ​វិនិច្ឆ័យ​ខុសឆ្គង​លើក​ដំបូង តារាចម្រៀង​អូស្ត្រាលី​បាន​ពន្យារពេល​ការ​ប្រគំ​តន្ត្រី Showgirl របស់​នាង​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​ក្នុង​ឆ្នាំ​២០០៥ ។ « នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​គេ​ដកហូត​អ្វី​ៗ​គ្រប់យ៉ាង ហើយ​នៅ​ពេល​ដែល​រោមភ្នែក ឬ​សក់​របស់​អ្នក​ដុះ​មក​វិញ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​» ៕

ប្រែ​សម្រួល​ដោយ​៖ Yam Komlinh