ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ថើប​គ្នា​អស់​ថ្ពាល់​មុខ​មួយ​ចំហៀង​រៀងខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់ សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ព្រី​ត បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នៅ​នឹង​រថយន្ត​តាក់ស៊ី​ម៉ែត្រ ដែល​បើក​បញ្ច្រាសទិស​ដៅ​គ្នា

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់ សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ព្រី​ត បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នៅ​នឹង​រថយន្ត​តាក់ស៊ី​ម៉ែត្រ ដែល​បើក​បញ្ច្រាសទិស​ដៅ​គ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧ ជិត​លូ​ទឹក​ស្អុយ ផ្លូវ​១០៥ កែង​និង​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-០៦២៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៨៨​ក្នុង​ទិស​ដៅ​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត ក៏​ស្រាប់តែ​មាន​នារី​វ័យក្មេង​២​នាក់ សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ព្រី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៤៤៨២ ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៨៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តាក់ស៊ី​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​តាក់ស៊ី រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ដោយឡែក​ខាង​រថយន្ត​បង្ក​វិញ រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​ដូច​គ្នា ហើយ​ភ្លាម​នោះ​ដែរ​នារី​វ័យក្មេង​ទាំង​ពីរ​នាក់ ត្រូវ​បាន​គ្នីគ្នា​ដឹក​តាម​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​តំណាង​រថយន្ត​ទាំង​សងខាង​បាន​មក​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​បង្ក​បាន​យក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ទៅ​ជួសជុល​ឲ្យ​វិញ ដើម្បី​បញ្ចប់រឿង ៕