ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត Facebook ត្រូវការ​តែ​មុខ​អ្នក​ប៉ុណ្ណោះ​សម្រាប់ Sign In

6 ឆ្នាំ មុន

វា​មិន​ងាយស្រួល​ទេ​នៅ​ពេល​ភ្លេច​លេខ​សម្ងាត់ Facebook ម្តង​ៗ ។ អ្នក​ត្រូវ​ឆ្លើយ​សំណួរ​ជា​ច្រើន ឬ​អាច​ប្រឈម​មុខ​នឹង

វា​មិន​ងាយស្រួល​ទេ​នៅ​ពេល​ភ្លេច​លេខ​សម្ងាត់ Facebook ម្តង​ៗ ។ អ្នក​ត្រូវ​ឆ្លើយ​សំណួរ​ជា​ច្រើន ឬ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​គណនី​ទាំងស្រុង​ថែម​ទៀត ។
ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ Sign In ចូល​គណនី Facebook អាច​នឹង​ងាយស្រួល ដោយ​អ្នក​ប្រើប្រាស់​គ្រាន់តែ​សម្លឹង​មើល​ទូរស័ព្ទ ក៏​ចូល​បាន​ដែរ ។ ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​កំពុង​តែ​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា Facial Recognition ។
សន្តិសុខ​លើ​អុ​ី​ន​ធើ​រ​ណេ​ត​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​នា​ពេល​ថ្មី​ៗ​នេះ ហើយ Facebook ក៏​បាន​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ​ដែរ ។
Facebook បញ្ជាក់​ដែរ​ថា ពួក​គេ​កំពុង​សាកល្បង​ចំណុច​ពិសេស​មួយ​ឈ្មោះ​ថា TechCrunch​។ ពួក​គេ​និយាយ​ថា ៖« យើង​កំពុង​សាកល្បង​ចំណុច​ពិសេស​ថ្មី​មួយ​សម្រាប់​មនុស្ស​ដែល​ចង់​បញ្ជាក់​ថា ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​គណនី​មួយ​ដោយ​រហ័ស និង​ងាយស្រួល » ។ វា​អាច​ប្រើប្រាស់​បាន​តែ​លើ​ឧបករណ៍​ដែល​ធ្លាប់ Log In រួច​ហើយ​ប៉ុណ្ណោះ ។
យ៉ាងណា​ក្តី Facebook កំពុង​សាកល្បង​ចំណុច​ថ្មី​នេះ​ជាមួយ​ក្រុម​អ្នក​ប្រើប្រាស់​ជា​មុន​សិន ហើយ​បើ​មាន​ប្រជាប្រិយភាព ឬ​អ្នក​ប្រើប្រាស់​បញ្ជាក់​ថា វា​មាន​ប្រយោជន៍ ក្រុមហ៊ុន​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ប្រើប្រាស់​វា​ដែរ ។ អ្នក​ប្រើប្រាស់​ក៏​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​បញ្ជាក់​បន្ថែម​ផង​ដែរ នៅ​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា Facial Recognition នេះ ព្រោះ​ពួក Hack អាច​កាន់​រូបភាព​របស់​ម្ចាស់​គណនី​ដើម្បី Sign In បាន ។
បច្ចេកវិទ្យា Facial Recognition មិនមែន​ថ្មី​ទេ​សម្រាប់ Facebook ។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​បានដឹង​ពី​វា នៅ​ពេល​ឃើញ Facebook ធ្វើការ Tag មនុស្ស​ដោយ​ស្វ័យប្រវត្តិ ពេល​អ្នក Post រូបភាព​ពួក​គេ​លើ Facebook ៕
    ​      ដោយ ៖ ណៃ ដា​លី​ន