សញ្ញា​ជូនដំណឹង​គ្រោះថ្នាក់​ពី​ដៃចង្កូត​រថយន្ដ


ចង្កូត​ដើរតួ​នាទី​គ្រប់គ្រង​ទិស​ដៅ​ផ្លូវ​របស់​រថយន្ត បើ​មាន​បញ្ហា​កើតឡើង​មក រមែង​មាន​គ្រោះថ្នាក់​យ៉ាង​ពិតប្រាកដ ។ សញ្ញា​ជូនដំណឹង​ដែល​ប្រាប់​ថា រថយន្ត​របស់​អ្នក​កំពុង​មាន​បញ្ហា គឺ​អាច​ពិនិត្យ​មើល​ដូច​ខាងក្រោម​នេះ ៖

១-​ចង្កូត​ញ័រ ៖
មនុស្ស​ភាគច្រើន​ជួប​ប្រទះ​ជា​ញឹកញាប់ ដោយសារ​សម្បក​កង់​ចាស់ ឬ​មាន​អ្វីមួយ​ខុស​ប្រក្រតី​ជាមួយ​កង់​រថយន្ត ប៉ុន្តែ​បើ​ការ​ញ័រ​នោះ​សំដៅលើ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ណាមួយ គឺ​វា​កើតឡើង​ពី​ការ​ថ្លង់​កង់​រថយន្ត ។ គ្រាប់​ខ្ចៅ​កង់ ឬ​លេខ​រថយន្ត​ខូចខាត ក៏​អាច​ធ្វើ​ឲ្យ​ចង្កូត​ញ័រ​ដូច​គ្នា​ដែរ ។

ក្រៅពី​នេះ វា​អាច​កើតឡើង​បាន​ដោយសារ​ការ​មួល​ខ្ចៅ​មិន​ជិត ឬ​ប្រហោង​ខ្ចៅ​កង់​មិនល្អ ដែល​ធ្វើ​ឲ្យ​កង់​មិន​ស្ថិត​នៅ​ចំ​ផ្នែក​កណ្តាល ហើយ​ពេល​ខ្លះ ចង្កូត​ញ័រ​ដោយសារ​តួ​សម្បក​កង់​កំ​ពិត ។

២-​ចង្កូត​រលុង ៖
វា​ធ្វើ​ឲ្យ​ពិបាក​គ្រប់គ្រង​ទិស​ដៅ​ផ្លូវ ។ ពេល​ខ្លះ​អាច​កើតឡើង​ពី​ចង្កូត​ផ្ទាល់​តែ​ម្តង ដែល​មាន​សំឡេង​ខ្លាំង​នៅ​ពេល​បត់ ។ សំឡេង​ខ្លាំង​បង្ហាញ​ថា មានការ​សឹក​រេចរឹល​ក្នុង​ផ្នែក​ណាមួយ ។ បើ​អ្នក​បណ្តោយ​ឲ្យ​វា​កើតឡើង គឺ​អាច​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ទិស​ផ្លូវ ។

៣-​ចង្កូត​ធ្ងន់ ៖
បញ្ហា​ចង្កូត​ធ្ងន់ វា​កើតឡើង​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា ខ្វះ​ប្រេង​ចង្កូត និង​របូត​ខ្សែ​ពាន​ជាដើម ។ រថយន្ត​ខ្លះ​មាន​បញ្ហា​នេះ ដោយសារ​តែ​កង់​រថយន្ត​អន់​ខ្លាំង​ពេក ។

៤-​ចង្កូត​បត់​ហើយ មិន​ងាក​មក​វិញ ៖
ប្រសិនបើ​វា​កើតឡើង​ពី​ចំណុច​កង់​រថយន្ត​ដែល​មិន​ត្រឹមត្រូវ អ្នក​គួរតែ​ប្រញាប់​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល ចៀសវាង​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង ខណៈ​ពេល​កំពុង​បើកបរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ