ពាក្យចចាមអារ៉ាមទាក់ទងនឹង iPhone X ឆ្នាំ2018
iPhone X 2018 អាចនឹងចេញលក់ក្នុងឆ្នាំក្រោយ ហើយខាងក្រោមនេះគឺជាពាក្យចចាមអារ៉ាមមួយចំនួនទាក់ទងនឹងទូរស័ព្ទនេះ ៖
iPhone X 2018 អាចនឹងចេញលក់ក្នុងឆ្នាំក្រោយ ហើយខាងក្រោមនេះគឺជាពាក្យចចាមអារ៉ាមមួយចំនួនទាក់ទងនឹងទូរស័ព្ទនេះ ៖
ទូរស័ព្ទ iPhone X របស់ក្រុមហ៊ុនApple បានបង្ហាញពីបច្ចេកវិទ្យាស្គ្រីនកោង, បច្ចេកវិទ្យា Face ID និងកាមេរ៉ាពីរ ដែលអាចថតបានច្បាស់ បើទោះជាដៃមិននឹងក៏ដោយ ។ ជាមួយគ្នានេះផងដែរ មានពាក្យចចាមអារ៉ាមថា ទូរស័ព្ទស៊េរីថ្មីនាឆ្នាំក្រោយ អាចនឹងទំនើបជាងនេះកាន់តែខ្លាំងឡើងថែមទៀត ។
iPhone X 2018 អាចនឹងចេញលក់ក្នុងឆ្នាំក្រោយ ហើយខាងក្រោមនេះគឺជាពាក្យចចាមអារ៉ាមមួយចំនួនទាក់ទងនឹងទូរស័ព្ទនេះ ៖
១-ការច្នៃម៉ូដ ៖
មានការរាយការណ៍មកថា iPhone 8 2018 នឹងមានស្គ្រីនធំជាងមុន ។ ពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្អាកការអភិវឌ្ឍ iPhone ដែលមានស្គ្រីនOLED ៥.២៨អុីញ ព្រោះពួកគេអាចនឹងផ្លាស់ប្តូរចំនួនកុម្មង់ និងចុះកុងត្រាជាមួយនឹងក្រុមហ៊ុន Samsung ក្នុងការទិញ OLED Display ក្នុងទំហំជាច្រើន ។ ការសម្រេចចិត្តនេះត្រូវបានគិតថា ប្រព្រឹត្តឡើងព្រោះតែការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ទូរស័ព្ទដែលមានស្រី្គនតូច ។
មានការអះអាងថា Apple កំពុងតែធ្វើការសាកល្បងស្គ្រីនOLED ទំហំ៦.៤៦អីុញសម្រាប់ iPhone មួយដែលនឹងចេញលក់ក្នុងឆ្នាំ២០១៨ ។
២-Face ID និង Touch ID ៖
Face ID អាចនឹងបន្តមានសម្រាប់ iPhone X 2018 ប៉ុន្តែប្រសិនបើវាមិនទទួលបានការពេញចិត្តខ្លាំងទេ លទ្ធផលអាចនឹងខុសប្លែក។ យោងតាមលោក Ming-Chi Kuo អ្នកវិភាគនៅក្រុមហ៊ុន KGI Securities បាននិយាយថា អនាគតរបស់Face ID នឹងពឹងផ្អែកលើថា តើវាអាចផ្តល់បទពិសោធន៍វិជ្ជមាន និងអាចធ្វើឲ្យអតិថិជនពេញចិត្តឬទេ ។
លោកបានបន្តថា វាក៏អាចពឹងផ្អែកលើបញ្ហាបច្ចេកទេសរបស់Touch IDផងដែរ ។ លោកថា ៖« Apple បានអភិវឌ្ឍន៍Touch ID ដែលអាចស្កេនខ្ចៅដៃរបស់មនុស្សលើកញ្ចក់ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តទុកវាដោយឡែកសិន ពេលដាក់លក់ iPhone X ព្រោះពួកគេសម្រេចបានតិចពេក » ៕
ចែករំលែកព័តមាននេះ