ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ទិញ​រថយន្ត​មួយ​ទឹក ត្រូវ​ពិនិត្យ​មើល​ចំណុច​ទាំងនេះ​ភ្លាម​ៗ

6 ឆ្នាំ មុន

រថយន្ត​មួយ​ទឹក ទោះបីជា​វា​ថ្មី​សម្រាប់​អ្នក ប៉ុន្តែ​ក៏​ជា​រថយន្ត​ដែល​ឆ្លងកាត់​ការ​ប្រើប្រាស់​រួច​មក​ហើយ ។ វា​តែង​មាន​

រថយន្ត​មួយ​ទឹក ទោះបីជា​វា​ថ្មី​សម្រាប់​អ្នក ប៉ុន្តែ​ក៏​ជា​រថយន្ត​ដែល​ឆ្លងកាត់​ការ​ប្រើប្រាស់​រួច​មក​ហើយ ។ វា​តែង​មាន​សភាព​អន់​ថយ​ផ្នែក​ណាមួយ​ជា​រឿង​ធម្មតា ដែល​អ្នក​អាច​មិនដឹង មុន​នឹង​សម្រេចចិត្ត​ទិញ​វា​មក ។

អ្នក​គួរតែ​ប្រញាប់​ពិនិត្យ និង​ផ្លាស់​ប្តូរ​ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​រថយន្ត ដើម្បី​ជួយ​រក្សា​រថយន្ត​នោះ​ឲ្យ​នៅ​ជាមួយ​យើង​បាន​យូរ ។

១-​ប្តូរ​ចេញ​ឲ្យ​អស់​នូវ​វត្ថុ​រាវ ៖
គួរ​ប្តូរ​ចេញ​នូវ​វត្ថុ​រាវ​ផ្សេង​ៗ​បន្ទាប់​ពី​អ្នក​ទទួល​បាន​រថយន្ត មិន​ថា​ជា​ប្រេងម៉ាស៊ីន​, ប្រេង​លេខ​រថយន្ត​, ប្រេង​ប្រាំង​, ប្រេង​ចង្កូត (​បើ​មាន​), ប្រេង​មី​ញុ​ង រួម​ទាំង​វត្ថុ​រាវ​ដែល​មាន​ក្នុង​រថយន្ត​ប្រភេទ​ខ្លះ ដូច​ជា ទឹក​ថ្នាំ AdBlue ជាដើម ។

ម្ចាស់​រថយន្ត​នេះ​បាន​ផ្លាស់​ប្តូរ​វត្ថុ​រាវ​មុន​ពេល​លក់​វា​មក​ឲ្យ​អ្នក ដើម្បី​ជា​ការ​កាត់​បន្ថយ​ដើមទុន​ឲ្យ​បាន​ច្រើន​បំផុត ។ ដូច្នេះ គួរតែ​ប្រញាប់​ប្តូរ​ចេញ​នូវ​វត្ថុ​រាវ​ទាំងនោះ ដើម្បី​ឲ្យ​ផ្នែក​ផ្សេង​ៗ​ដំណើរការ​បាន​ពេញលេញ ។

២-​ពិនិត្យ​មើល​ឧបករណ៍​ភ្លើង​គ្រប់​ផ្នែក ៖
គួរតែ​ពិនិត្យ​មើល​ឧបករណ៍​ភ្លើង​គ្រប់​ផ្នែក​ទាំង​ខាងក្រៅ និង​ក្នុង​រថយន្ត មិន​ថា​ភ្លើង​មុខ​, ភ្លើង​ក្រោយ​, ឧបករណ៍​សំឡេង រហូត​ដល់​អំ​ពូ​ល​ភ្លើង​ដាក់​នៅ​តាម​ចំណុច​ផ្សេង​ៗ ព្រោះ​បើ​ឧបករណ៍​ណា​មួយ​ខូច​នោះ អាច​នឹង​មាន​បញ្ហា​ដល់​ផ្នែក​ខាងក្នុង​ព្រម​គ្នា ។ ឧទាហរណ៍ ភ្លើង ABS មិន​ភ្លឺ បន្ទាប់​ពី​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រាំង​។ វា​អាច​ត្រូវ​បាន​ម្ចាស់​ដើម​ដោះ​ចេញ​នូវ​ភ្លើង​បញ្ជាក់​ប្រាប់ ដើម្បី​បិទ​បាំង​បញ្ហា​ជាដើម ។

៣-​សង្កេត​សំឡេង​ខុស​ប្រក្រតី ៖
ការ​សង្កេត​សំឡេង​ខុស​ប្រក្រតី​ផ្សេង​ៗ​ទៅ​លើ​គ្រឿង​ម៉ាស៊ីន​, លេខ​រថយន្ត​, ផ្នែក​ខាងក្រោម និង​សំឡេង​ខ្យល់​ចូល​ក្នុង​រថយន្ត ។​ល​។ បើ​រក​ឃើញ​ថា មាន​សំឡេង​ខុស​ប្រក្រតី​កើតឡើង កុំ​នៅ​ស្ងៀម​ជា​ដាច់ខាត ត្រូវ​ប្រញាប់​យក​រថយន្ត​ទៅ​ឲ្យ​យានដ្ឋាន​ជួសជុល​ភ្លាម​ៗ ។

៤-​ផ្លាស់​ប្តូរ​សម្បក​កង់ ៖
ទោះបីជា​សម្បក​កង់​រថយន្ត​នៅ​តែ​មើលទៅ​ឃើញ​ល្អ ហើយ​ឆ្នាំ​ប្រើប្រាស់​មិនយូរ​ក៏​ដោយ ប៉ុន្តែ​អាច​មាន​បញ្ហា​ហើម​សម្បក និង​ប្រេះ​បែក ដែល​មើល​មិនឃើញ ។ វា​កើតឡើង ខណៈ​ពេល​ម្ចាស់​ដើម​បើកបរ​ធ្លាក់​រណ្ដៅ​ជា​ញឹកញាប់​។

ចំណុច​នេះ ចូរ​សាកល្បង​ពិនិត្យ​មើល​យ៉ាង​លម្អិត​ថា សម្បក​កង់​មានការ​ប្រេះ​ឬទេ ? ហើយ​បើ​សម្បក​នោះ​ហើម វា​អាច​ធ្វើ​ឲ្យ​រថយន្ត​ញ័រ​ខណៈ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន ។ បើ​ជួប​ថា មាន​សភាព​ដូច​ការ​រៀបរាប់​ខាងលើ ក៏​គួរតែ​ប្រញាប់​ប្តូរ​យក​សម្បក​កង់​ថ្មី​ផង​ដែរ ។

៥-​ជួសជុល​ចំណុច​ខូចខាត ៖
មិន​ថា​មុ​ុ​ន​ពេល​ទិញ​រថយន្ត អ្នក​បាន​ពិនិត្យ​មើល​សភាព​រថយន្ត​ល្អ​ហើយ​ក៏​ដោយ ប៉ុន្តែ​អាច​មើល​រំលង​ចំណុច​ណាមួយ​ក៏​ថា​បាន ។ វិធី​ល្អ អ្នក​ត្រូវ​យក​រថយន្ត​ទៅ​យានដ្ឋាន​ដើម្បី​ពិនិត្យ​មើល​សភាព​រថយន្ត ហើយ​ឲ្យ​ជាង​បញ្ជាក់​ពី​ផ្នែក​ណាខ្លះ​ដែល​ត្រូវ​ប្តូរ​ចេញ ។

ការ​ទិញ​រថយន្ត​មួយ​ទឹក ដែល​មាន​សភាព​មិន​គ្រប់​១០០% ក៏​មិនមែន​ជា​រឿង​ប្លែក​ឡើយ ប៉ុន្តែ​រឿង​សំខាន់​បំផុត គឺ​ការ​ថែទាំ​ឲ្យ​ត្រូវ​ចំណុច​ដើម្បី​ឲ្យ​វា​អាច​ដំណើរការ​បាន​រយៈពេល​យូរ ៕