ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​១​រថយន្ត ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន

6 ឆ្នាំ មុន

ខេត្ត​កំ​ពង​ឆ្នាំង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់ មួយ​រថយន្ត​សាំ​យ៉ុ​ង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បា

ខេត្ត​កំ​ពង​ឆ្នាំង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់ មួយ​រថយន្ត​សាំ​យ៉ុ​ង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​អ្នកតា​ពោធិ៍ ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូ​ណ៍​។ លោក ថោ​ង វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ខាងលើ​នេះ​មាន​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2O-7827 នៅ​ចំណុច​អ្នកតា​ពោធិ៍ និង​បាន​ឆែក​ឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បង្កប់​ក្រោម​គ្រឿង​ប្រើប្រាស់​អំពី​ជ័រ ពេញ​ក្នុង​រថយន្ត ប៉ុន្តែ​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​។

សមត្ថកិច្ច​ចម្រុះ​បាន​នាំ​រថយន្ត​ល្មើសច្បាប់​នោះ មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ការ​វាស់វែង ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​តុលាការ​ផង​ដែរ​។ ក្រោយ​ធ្វើការ​វ​ស់វែង ឃើញ​ឈើ​ក្នុង​រថយន្ត​មាន​ចំនួន​១៤៦​ដុំ ស្មើនឹង​ទម្ងន់​១.៥៩៥​គីឡូក្រាម ឬ​ជាង​១​ម៉ែត្រគូប​។ ក្រោយ​ការ​វាស់វែង​ឈើ​ទាំងនោះ និង​រថយន្ត ត្រូវ​បាន​រក្សា​ទុក​នៅ​ទី​នេះ​ដើម្បី​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​ផាកពិន័យ​តាម​នីតិវិធី​ក្នុង​រយៈពេល​៣០​ថ្ងៃ ប៉ុន្តែ​បើ​មិនឃើញ​មក​ទេ សមត្ថកិច្ច​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វី​ធី​៕