ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​តែ​ធ្វើ​ការងារ​ផ្ទះក៏​​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លា.ប់​ដែរ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ការ​មើលថែ​សួនផ្កា ជូត​ផ្ទះ ឬ​សម្អាត​ផ្ទះបាយ​អាច​ជួយ​ជីវិត​អ្នក​បាន ។

របាយការណ៍​ពី​

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ការ​មើលថែ​សួនផ្កា ជូត​ផ្ទះ ឬ​សម្អាត​ផ្ទះបាយ​អាច​ជួយ​ជីវិត​អ្នក​បាន ។

របាយការណ៍​ពី​សាកលវិទ្យាល័យ McMaster ក្នុង​ប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា​ការ​ធ្វើ​ការងារ​ផ្ទះ​៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​រយៈពេល​កន្លះ​ម៉ោង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដល់​ទៅ​២៨% និង​ជំងឺ​បេះដូង​បាន​២០% ។

ការ​សិក្សា​បាន​បង្ហាញ​ថែម​ទៀត​ថា ចំណែក​ការ​ធ្វើ​លំ​ហាត់ប្រាណ​បន្ថែម មិន​ថា​ជា​ការ​ហាត់ប្រាណ​ប្រភេទ​ណា​នោះ​ទេ ប្រសិនបើ​អ្នកមាន​សកម្មភាព​រយៈពេល​៧៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ អ្នក​បន្ថយ​ឱកាស​នៃ​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ​៤០%  ។

ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹមថា​របាយការណ៍​របស់​ពួក​គេ​នឹង​លើកទឹកចិត្ត​ដល់​មនុស្ស​ឲ្យ​មាន​សកម្មភាព​ឲ្យ​បាន​ច្រើន​ទោះបីជា​ពួក​គេ​មិន​មាន​ពេល​ទៅ​ហាត់ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​ក៏​ដោយ ។

ចំពោះ​ការ​ស្រាវជ្រាវ​នេះ ក្រុម​អ្នក​ស្រាវ ជ្រាវ​បាន​តាមដាន​មនុស្ស​ចំនួន​១៣០.០០០​នាក់​អស់​រយៈពេល​៧​ឆ្នាំ ។ អ្នកចូលរួម​ក្នុង​ការ​សិក្សា​នេះ​មាន​អាយុ​ពី​៣៥​ទៅ​៧០​ឆ្នាំ ហើយ​ពួក​គេ​មក​ពី​១៧​ប្រទេស ផ្សេង​ៗ​គ្នា ។

នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​សិក្សា​អ្នកចូលរួម​ម្នាក់​ៗ​បាន​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ឥរិយាបថ​របៀប​រស់នៅ ប្រវត្តិ​ជំងឺ និង​ប្រវត្តិ​គ្រួសារ​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ទម្ងន់ កម្ពស់ ទំហំ​ចង្កេះ និង​ត្រគាក និង​សម្ពាធ​ឈាម​របស់​ពួក​គេ ។

ក្រុមការងារ​មក​ពី​សាកលវិទ្យាល័យ McMaster បាន​រក​ឃើញ​ថា​ប្រសិនបើ​អ្នក​រាល់គ្នា​ហាត់ប្រាណ​ឲ្យ​បាន​១៥០​នាទី​រៀង​រាល់​ស​ប្តា​ហ៍ អត្រា​នៃ​ការ​ស្លាប់​៨%​នឹង​ត្រូវ​បាន​ទប់ស្កាត់ ហើយ​អត្រា​នៃ​អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង​នឹង​ថយ​ចុះ​ជិត​៥% ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សង្កត់ធ្ងន់​ថា​វា​មិន​មាន​បញ្ហា​ទេ​ថា​តើ​អ្នក​ជ្រើសរើស​យក​ការ​ហាត់ប្រាណ​ប្រភេទ​ណា ។ ការ​ហាត់ប្រាណ​របស់​ពួក​គេ​អាច​ជា​ការ​ចំណាយពេល​សំអាតផ្ទះ ឬ​ដើរទៅ​ធ្វើការ​នៅ​ពេល​ព្រឹក ។

លោក​វេជ្ជបណ្ឌិត Scott Lear អ្នកដឹកនាំ​ការ​សិក្សា​នេះ​បាន​និយាយ​ថា​លោក​សង្ឃឹមថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ជំរុញ​ឱ្យ​មនុស្ស​បង្កើត​ទម្លាប់​ក្នុង​ការ​ហាត់ប្រាណ ។ លោក​បាន​និយាយ​ថា​៖«​ការ​ធ្វើ​លំ​ហាត់ប្រាណ​ស្រប​ទៅ​តាម​ការ​ណែនាំ​ដោយ​ដើរ​រយៈពេល​៣០​នាទី​រៀងរាល់ថ្ងៃ​មាន​អត្ថប្រយោជន៍ជា​ច្រើន​ដល់​សុខភាព  ហើយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​កាន់តែ​ច្រើន​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​នៃ​ហានិភ័យ​ទាក់ទង​នឹងសុខភាព » ។

លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ការ​បន្ត​មាន​សកម្មភាព​ប្រចាំ​ថ្ងៃ​តាម​រយៈ​ការ​ធ្វើ​ការងារ​ផ្ទះ​អាច​ជួយ​សន្សំ​ថវិការ និង​ធនធាន​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង ។ លោក​បាន​ពន្យល់​ថា​វា​អាច​មាន​ប្រយោជន ៍ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ទាប ៕