ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាចម្រៀង​យេ​យេ ស៊ិ​ន ឧត្តម​ផល្លា ត្រឡប់​មក​​វិញហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ​អំឡុង​ជាង​១០​ឆ្នាំ​មុន​អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា បាន​ត្រឡប់​មក​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ​អំឡុង​ជាង​១០​ឆ្នាំ​មុន​អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា បាន​ត្រឡប់​មក​កាន់​ពិភព​សិល្បៈ​វិញ​ហើយ ។  តារាចម្រៀង​ស៊ិ​ន ឧត្តម​ផល្លា នឹក​ស្រណោះ​អនុស្សាវរីយ៍​នៅ​ក្នុង​ពិភព​សិល្បៈ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​រួម​អាជីព ។

អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​នាង​ខ្ញុំ​វិល​មក​រក​សិល្បៈ​សា​ជា​ថ្មី​នេះ​មិនមែន​ចង់​ប្រជែង​អ្នក​ណា​នោះ​ទេ​តែ​នេះ​មក​ពី​ស្រឡាញ់​ចូល​ចិត្ត ។ កន្លង​មក​ដោយសារ​មុខ​របរ​រកស៊ី​ទើប​នាង​ខ្ញុំ​មិន​អាច​នៅ​បន្ត​ចូល​សិល្បៈ​បាន ទើបត្រូវ​បែក​ដល់​ទៅ​១១​ឆ្នាំ ។ ដូច​បងប្អូន​បានដឹង​ហើយ​ថា​នាង​ខ្ញុំ​គ្មាន​មុខរបរ​ណា​ក្រៅពី​លក់​សម្ភារ​បុណ្យ​នៅ​ម្តុំ​វត្ត​ព្រះពុទ្ធ​មានឈ្មោះ​ថា​«ឧត្តម ឧត្តម​»​ទេ នៅ​ជាមួយ​អាជីព​នេះ​១១​ឆ្នាំ ។ ដោយ​យល់​ថា ពេល​នេះ​កិច្ចការ​រកស៊ី​ល្អ​រឹង​មាំ មាន​អ្នក​ជួយ​មើល​បាន​ទើប​នាង​ខ្ញុំ​ងាក​មក​សិល្បៈ​វិញ »​។

តារា​វ័យ​៣៩​ឆ្នាំ​ស៊ិ​ន ឧត្តម​ផល្លា ពេល​ត្រឡប់​មក​កាន់​ពិភព​សិល្បៈ​វិញ​នេះ​បាន​សម្តែង​ភាពយន្ត​ឲ្យ​ទូរទស្សន៍​ហង្ស​មាស ដើរតួរ​ជា​អ្នក​ម្តាយ​ស្លូតបូត​ត្រូវ​គេ​ធ្វើបាប ។ ក្រៅពី​នេះ​ច្រៀង​នៅ​តាម​ស្ថានីយទូរទស្សន៍​នានា ។

អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា នៅ​តែ​ប្រកាន់​ជំហរ​តែងខ្លួន​បែប​យេ​យេ សិច​ស៊ី និង​ច្រៀង​បទ​ញាក់​សប្បាយ​ដូច​មុន​ដដែល ។ ទោះជា​យ៉ាងណា​ក្តី​នាង​ច្រៀង​បទ​មនោសញ្ចេតនា​ខ្លះ​ដែរ​តម្រូវ​តាម​ម្ចាស់​កម្មវិធី ។

អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា ជានា​រី​មេម៉ាយ​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដោយ​ស្វាមី​ចែក​ឋាន​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។ មាន​អ្នក​ស្រឡាញ់​នាង​ច្រើន​ដែរ តែ​នាង​បដិសេធ​ខ្លាច​គេ​ធ្វើបាប​កូន ៕