ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​មិន​គួរ​ធ្វើ​បន្ទាប់​ពី​បរិភោគ​អាហារ ​ឬ​អាហារ​សម្រន់​រួច

6 ឆ្នាំ មុន

ការ​រំលាយ​អាហារ​គឺជា​កត្តា​មួយ​ជះ​ឥទ្ធិពល​ដល់​គ្រប់​ទិដ្ឋភាព​នៃ​សុខភាព​របស់​យើង ។ ដូច្នេះ​វា​

ការ​រំលាយ​អាហារ​គឺជា​កត្តា​មួយ​ជះ​ឥទ្ធិពល​ដល់​គ្រប់​ទិដ្ឋភាព​នៃ​សុខភាព​របស់​យើង ។ ដូច្នេះ​វា​មាន​សារសំខាន់​ណាស់​ដែល​យើង​គួរតែ​គិតគូរ​ពី​បញ្ហា​នេះ​ឲ្យ​បាន​មុនគេ ។ នៅ​ពេល​ការ​រំលាយ​អាហារ​របស់​យើង​ដំណើ​ការ​មិន​ប្រក្រតី រាង​កាយ​របស់​យើង​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ត្រឹមត្រូវ​ទេ ។ យើង​មាន​អារម្មណ៍​អស់កម្លាំង និង​ក្រៀមក្រំ ។ ប៉ុន្តែ​ការ​ព្យាយាម​ផ្លាស់​ប្តូរ​របប​អាហារ​ដ៏​ច្រើន​របស់​យើង​នឹង​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ពិបាក​ជាង​មុន ។ ទោះបីជា​មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​របស់​យើង​ក៏​ដោយ ទម្លាប់​ដែល​យើង​ធ្វើ ភ្លាម​ៗ​បន្ទាប់​ពី​ការ​ទទួលទាន​អាហារ​ក៏​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ដល់​ការ​រំលាយ​អាហារ ។

ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង​ក្រោយ​ពេល​បរិភោគ​អាហារ​រួច ។

១-​គេង ភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ
ការ​ទទួលទាន​អាហារ​ពេល​ល្ងាច យប់​ជ្រៅ និង​ចូល​គេង​ភ្លាម​ក្រោយ​ពេល​បរិភោគ​រួច គឺជា​ទម្លាប់​ដែល​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​អនុវត្ត ប៉ុន្តែ​សកម្មភាព​នេះ​អាច​ជា​រឿង​ដ៏​អាក្រក់​បំផុត​ដែល​អ្នក​កំពុង​បំផ្លាញ​ខ្លួនឯង ។ ការ​គេង​ភ្លាម​ក្នុង​រយៈពេល​១​ម៉ោង​បន្ទាប់​ពី​បរិភោគ​អាហារ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ កត្តា​ដូច​ជា​ជាតិ​ស្ករ​ក្នុង​ឈាម កូ​ឡេ​ស្តេ​រ៉ូ​ល និង​លំហូរ​ឈាម​បន្ទាប់​ពី​បរិភោគ​អាហារ​អាច​ជួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​នេះ ។

២-​ផឹក​ទឹកតែ ភ្លាម​ៗ​ក្រោយ​បរិភោគ
ភេសជ្ជៈ​ដូច​ជា​តែ​អាច​ទប់ស្កាត់​ការ​ស្រូប​យកជាតិ​ដែក ដោយសារ​តែ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ polyphenolic ដែល​មាន​ក្នុង​តែ ។ កង្វះ​ជាតិ​ដែក​អាច​នាំ​ឱ្យ​មាន​ជំងឺ​ស្លេកស្លាំង និង​បញ្ហា ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រាង​កាយ ។

៣-​ធ្វើ​លំ​ហាត់ប្រាណ​ភ្លាម
ការ​ធ្វើ​លំ​ហាត់ប្រាណ ភ្លាម​ៗ​ក្រោយ​ពេល​បរិភោគ​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ការ​រមួលក្រពើ​នោះ​ទេ តែ​វា​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​ហាត់ប្រាណ និង​គុណភាព​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក ។ នេះ​គឺជា​ទម្លាប់​មួយ​ដែល​អ្នក​គួរតែ​ចៀសវាង​ក្រោយ​ពេល​បរិភោគ​អាហារ ។

៤-​ជក់បារី​បន្ទាប់​ពី​ទទួលទាន​អាហារ
ការ​ជក់បារី​បន្ទាប់​ពី​បរិភោគ​អាហារ​អាច​ធ្វើ​ឲ្យ​បាត់បង់​ជីវជាតិ​ភាគច្រើន​ពី​អាហារ ។ វា​ក៏​ប៉ះពាល់​ដល់​ការ​ស្រូប​យក និង​ការ​ប្រើប្រាស់​វីតាមីន និង​សារធាតុ​រ៉ែ សំខាន់​ៗ​ជា​ច្រើន​ផង​ដែរ ។

៥-​ងូតទឹក
ប្រសិនបើ​អ្នក​ងូតទឹក ភ្លាម​ៗ​ក្រោយ​ពេល​បរិភោគ​អាហារ រាង​កាយ​របស់​អ្នក​នឹង​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​របស់​អ្នក​យ៉ាង​ឆាប់រហ័ស​ដើម្បី​សម្រួល​ដល់​ការ​ប្រែប្រួល​សីតុណ្ហភាព ។ នេះ​មាន​ន័យ​ថា​រាង​កាយ​របស់​អ្នក​នឹង​មាន​ឈាម​តិច​ជាង​មុន​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ ។

៦-​បរិភោគ​ផ្លែ​ឈើ
ផ្លែ​ឈើ​ត្រូវការ​អង់ស៊ីម ខុស​ៗ​គ្នា​ដើម្បី​រំលាយ ហេតុ​ដូច្នេះ​វា​ជា​ការ​ប្រសើរ​បំផុត​ក្នុង​ការ​ទទួលទាន​ផ្លែ​ឈើ​នៅ​ពេល​ពោះ​ទទេ ។ ប្រសិនបើ​អ្នក​បរិភោគ​វា ភ្លាម​ៗ​បន្ទាប់​ពី​អាហារ រាង​កាយ​របស់​អ្នក​នឹង​មិន​អាច​រំលាយ​វា​បាន​ត្រឹមត្រូវ​នោះ​ទេ ។ នេះ​គឺជា​ទម្លាប់​មួយ​ដែល​អ្នក​មិន​ត្រូវធ្វើ ភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ​រួច ៕