ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ជាង​៧​មុ​ឺ​ន​នាក់​កំពុង​រស់នៅ​កម្ពុជា​ដែល​កាន់កា.ប់​ឯកសារ​មិន​ប្រក្រតី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ជនបរទេស​ជាង​៧​មុឺ​ន​នាក់​កំពុង​រស់នៅ​កម្ពុជា​ដែល​កាន់កា.ប់​ឯកសារ​មិន​ប្រក្រតី​ត្រូវ​អាជ្ញាធរ​ប្រកាស​លុប​ចោល

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ជនបរទេស​ជាង​៧​មុឺ​ន​នាក់​កំពុង​រស់នៅ​កម្ពុជា​ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី​ត្រូវ​អាជ្ញាធរ​ប្រកាស​លុប​ចោល និង​ដកហូត នេះ​ជា​ប្រសាសន៍​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នក​សា​ព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​១២៩ អន​ក្រ​.​បក​ចុះ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ស្តី​ពី​ការ​លុប​ចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​បាន​ឲ្យ​ដឹង​និង​បញ្ជាក់​ថា ឯកសារ​មិន​ប្រក្រតី​ទាំងនោះ​មាន​៦​មុខ​ដូច​ជា​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន​ជាដើម​ហើយ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រកាស​លុប​ចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី ដែល​ជនបរទេស​មាន​រហូត​ទៅ​ដល់​ជាង​៧​ម៉ឺន​នាក់ កំពុង​រស់នៅ​កម្ពុជា​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ។ 

សមត្ថកិច្ច​ធ្វើការ​ដកហូត​ពី​ពួក​គាត់​ដោយ​ឯកសារ​ទាំង​អស់នេះ​ពុំ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រើប្រាស់​តទៅ​ទៀត​ទេ ហើយ​ជនបរទេស​ទាំងនោះ នឹង​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន បុ​៉​ន្តែ​បើសិនជា​ចង់​ស្នាក់​នៅ​យូរ​អាច​ទៅ​ដាក់​ពាក្យ សុំ​ក្លាយជា​ជនអន្ដោប្រវេសន៍​ស្រប​ច្បាប់​នៅ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោរ​ប្រវេសន៍ ៕